នាថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តចារឈូក ស្រុកអង្គរជុំ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនក្រុមគ្រួសារក្រីក្រដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ចំនួន ៦០គ្រួសារ មកពី០៦ឃុំក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប។នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ។ លោកជំទាវក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ។ ទន្ទឹមនេះដែរលោកជំទាវ ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និង ត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ ម៉្យាងទៀតក៏ត្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារកុំឲ្យមានកើតជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀល ។ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវ និងប្រតិភូ រួមទាំងអាជ្ញាធរមូលដ្ឋាន ក៏បានអញ្ជើញធ្វើការដាក់ អាបែត ក្នុងពាំងទឹក តាមលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិដូនស្វា ឃុំចាឈូក ស្រុកអង្គរជុំ ដើមី្បរួមគ្នាបំបាត់ជម្រកប្រភពមូសខ្លា ការពារជំងឺគ្រុនឈាម និងគ្រុនឈីក សំខាន់មូសខ្លាញីដែលជាប្រភពចម្លងជំងឺទាំង២នេះ មកយាយីដល់សុខភាពយើងគ្រប់គ្នា៕
គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រក្នុងស្រុកអង្គរជុំទទួលអំណោយពីកាកបាទក្រហមកម្ពុជា
- 498
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ ដែលនឹងផុតកំណត់នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម :
- 498
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងសាកល្បង(Pilot Project) របស់គម្រោងទីក្រុងឆ្លាតវៃក្រុង សៀមរាប នៃខេត្តសៀមរាប
- 498
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
- 498
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា ផ្សព្វផ្សាយ ណែនាំ ដើមី្បគាំទ្រដល់ការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
- 498
- ដោយ vannak
-
កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃដំណើរបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៦ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 498
- ដោយ vannak
-
រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំពិភាក្សាដេីម្បីកំណត់លេខផ្ទះក្នុងក្រុងខេត្តសៀមរាប
- 498
- ដោយ vannak
-
សិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ
- 498
- ដោយ vannak
-
ក្រុមប្រឹក្សាកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា ចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញពីលទ្ធផល នៃការអនុវត្តគម្រោងលើប្រធានបទស្តីពី “បម្រែបម្រួល អាកាសធាតុ ក្លឹបសិក្សានិងការទប់ស្កាត់” ក្នុងសហគមន៍របស់ពួកគេកំពុងរស់នៅ
- 498
- ដោយ vannak
-
កិច្ចប្រជុំចាប់ផ្ដើមដំណើរការបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៦ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 498
- ដោយ vannak
-
ជំនួសសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តជាមួយគណៈប្រតិភូរដ្ឋបាលប្រជាជនខេត្តHubei នៃសាធារណរដ្ឋប្រជាមានិតចិន
- 498
- ដោយ vannak