កាលពីរសៀលថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២០ តាមរយៈការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាបត្រូវបានធ្វើពិធីប្រគល់រថយន្តសម្អាតផ្លូវចំនួន ២គ្រឿង និង ម៉ាស់ចំនួន ២២ ០០០ម៉ាស់ជូនដល់រដ្ឋបាលខេត្តក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត និង ឯកឧត្តម LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប និង លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ នៅសាលាខេត្តសៀមរាប ។តាមការបញ្ជាក់របស់លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកអាជ្ញាធរខេត្តសៀមរាប តែងតែធ្វើការគាំទ្រ និង សម្របសម្រួលរាលសកម្មភាព របស់ក្រុមហ៊ុន ក្នុងកិច្ចដំណើរការកសាងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិ ហើយក្រុមហ៊ុននិងស្ថាបនាឲ្យបានរួចរាលនៅក្នុងឆ្នាំ២០២៣ ។ ក្នុងនាមប្រជាជនខេត្តយូណាន លោកក៏បានបញ្ជាក់ថា នេះគឺជាសមិទ្ធិសង្គម ប្រកបដោយប្រសិទ្ធភាព ដែលបានជួយផ្តល់ នូវរថយន្តសម្អាតបរិស្ថានក្នុងក្រុង ដើមី្បគាំទ្រក្នុងកិច្ចអភិវឌ្ឍន៍ក្រុងទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប ។ ម៉្យាងទៀតខេត្តយូណាន និង ខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីភាពនឹងគ្នាជាយូឆ្នាំមកហើយ ព្រមទាំងមានកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អនឹងគ្នា ហើយក៏ជា ប្រវត្តិសាស្ត្រមួយនេះ និងធ្វើឲ្យខេត្តមួយនេះ ឲ្យកាន់តែមានសោភណ្ឌភាពដ៏ស្រស់ត្រកាលឡើងថែមទៀតផង ។ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ ក៏បានសម្តែងនូវអំណរគុណចំពោះ ប្រជាជនខេត្តយូណាន ក៏ដូចក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលបានផ្តល់នូវរថយន្តសម្អាតបរិស្ថានតាមដងផ្លូវក្នុង ក្រុងសៀមរាប ចំនួន០២គ្រឿង រួមទាំងម៉ាស់ ២២ ០០០ម៉ាស់ ជូនដល់រដ្ឋបាលខេត្តសៀមរាប ដោយខេត្តសៀមរាប និង ខេត្តយូណាន បានចងនូវសម្ព័ន្ធមេត្រីភាពនឹងគ្នា ចាប់តាំង ពីឆ្នាំ២០០៦មកដល់ពេលនេះ បានធ្វើការទំនាក់ទំនង សហប្រតិបត្តិការល្អនឹងគ្នា និង ទទួលបានលទ្ធផលជាផ្លែផ្កាទៀតផង ។ ក្នុងនោះដែរ លោកក៏បានលើកឡើងថា ស្របពេលដែលខេត្តសៀមរាប កំពុងធ្វើការអភិវឌ្ឍន៍ ហើយ ក៏ជាការចាំបាច់បំផុតរបស់រដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើការសម្អាតអនាម័យ បរិស្ថានក្នុងក្រុងទេសចរណ៍មួយនេះ ឲ្យកាន់តែស្រស់ ស្អាត ប្រកបដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។ លោកបាន បន្តទៀតថា ទោះបីនៅលើពិភពលោកជួបនូវបញ្ហាវបត្តិកូវិដ១៩ក៏ពិតមែន តែអាជ្ញាធរខេត្តសៀមរាបក៏មិនប្រងើយកន្តើយ លើកិច្ចអភិវឌ្ឍខេត្ត ដោយបានធ្វើការជួសជុល ស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឡើង ដើមី្បធ្វើឲ្យខេត្តសៀមរាប កាន់តែមានភាពទាក់ទាញ ដល់ ភ្ញៀវទេសចរណ៍ទៀតផង ។ ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានការិយាល័យកុងស៊ុល ចិន ប្រចាំខេត្តសៀមរាប ដែលតែងតែជួយធ្វើការសម្របសម្រួលដល់កិច្ចការទាំងនេះផងដែរ ។ ឯកឧត្តម LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា រាល់កិច្ចទំនាក់ទំនងរវាង ខេត្តទាំងពីរ ឯកឧត្តមនឹងធ្វើការសម្របសម្រួលជម្រុញឲ្យកាន់តែខ្លាំងក្លាថែមទៀត នឹងធ្វើឲ្យខេត្តសៀមរាប កាន់តែមានការអភិវឌ្ឍន៍ឡើង ថែមទៀត ក្នុងវិស័យទេសចរណ៍ ក្រោយពេលដែលការសាងសង់អាកាសយានដ្ឋានអន្តរជាតិអង្គរ បានរួចរាល់នោះ ឯកឧត្តមសង្ឃឹមជឿ ជាក់ថា សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខេត្តសៀមរាប និង មានការឈានឡើងទៀតផង ៕
រថយន្តសម្អាតផ្លូវចំនួន ២គ្រឿង និង ម៉ាស់ចំនួន ២២ ០០០ម៉ាស់ជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិនប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប
- 623
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមស្ដាប់ពីអារម្មណ៍ ប្រតិបត្តិករទេសចរណ៍ និងប្រជាជនខេត្តសៀមរាប! នៅពេលដឹងអំពីដំណឹង មហារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំថ្មី២០២៥ ត្រូវនឹង ឆ្នាំម្សាញ់ ព.ស. ២៥៦៩ ខាងមុខនេះ!
- 623
- ដោយ vannak
-
ជួបពិភាក្សាការងារ និងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការNGO Hiroshima នៃប្រទេសជប៉ុន
- 623
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជកម្ពុជាប្រចាំប្រទេសអូស្រ្តាលី
- 623
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Karthik Tallam កុងស៊ុលកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងBangalore នៃសាធារណរដ្ឋឥណ្ឌា
- 623
- ដោយ vannak
-
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តសៀមរាប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
- 623
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប
- 623
- ដោយ vannak
-
អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា ខួបលេីកទី២៧ ឆ្នាំ២០២៥
- 623
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជកម្ពុជាប្រចាំប្រទេសអូស្រ្តាលី
- 623
- ដោយ vannak
-
អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា ខួបលេីកទី២៧ ឆ្នាំ២០២៥
- 623
- ដោយ vannak
-
អាជ្ញាធរខេត្តសៀមរាប ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ ជាការរៀបចំផ្ទះដើម្បីទទួលអ្នកទេសចរ និងជាការបង្កើតឱកាសការងារដល់យុវជន
- 623
- ដោយ vannak