កាលពីព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០ នៅបរិវេណវត្តកំពង់ឃ្លាំង ស្រុកសូទ្រនិគម លោក ណម ពិសិដ្ឋ ហេរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨៦គ្រួសារ (រលំ ៦ខ្នង ប៉ះពាល់ធ្ងន់ធ្ងរ ៨០ខ្នង) នៃឃុំកំពង់ឃ្លាំង ស្រុកសូទ្រមិគម ខេត្តសៀមរាប។លោកក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ស្របពេលដែលបងប្អូនមមាញឹកក្នុងការស្ដារជីវភាពគ្រួសារឡើងវិញ។ អំណោយទាំងនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ទន្ទឹមនេះដែរលោក ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និង ត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើម្បីការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ ម៉្យាងទៀតក៏ត្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារកុំឲ្យមានកើតជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ។លោកក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋសូមកុំឲ្យចាញ់បោកមេខ្យល់ នាំយកកូនចៅខ្លួនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ដោយប្រទេសជិតខាងយើងពេលនេះ ក៏បានមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កាទប់ស្កាត់ ជំងឺកូវីដ-១៩ផងដែរ។ ម្យ៉ាងវិញទៀតចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន រួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖- គ្រួសាររលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។- គ្រួសារប៉ះពាល់ធ្ងន់ធ្ងរ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។ឆ្លៀតក្នុងឱកាសនោះដែរលោកហេរញ្ញឹកគណៈកម្មាធិការសាខា និងប្រតិភូ រួមទាំងអាជ្ញាធរមូលដ្ឋាន ក៏បានអញ្ជើញធ្វើការដាក់ថ្នាំអាបែត ក្នុងពាំងទឹកតាមលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដើមី្បរួមគ្នាបំបាត់ជម្រកប្រភពមូសខ្លា ដែលជាប្រភពចម្លងជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក មកយាយីសុខភាពយើងនាពេលបច្ចុប្បន្ននេះ៕
សាខាកាកបាទក្រហមកម្ពុជា ស្រុកសូទ្រនិគម បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨៦គ្រួសារ
- 660
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបើកវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២
- 660
- ដោយ vannak
-
ក្រុមការងារចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមដងផ្លូវជាតិលេខ ៦៤
- 660
- ដោយ vannak
-
ផែនការណែនាំស្ដីពីការៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន
- 660
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការកំណត់សកម្មភាពនៃយុទ្ធនាការរស្តីពីការបង្កើនទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថរបស់សហគន៍ ក្នុងការចិញ្ចឹមបីបាច់កុមារតូច របស់គម្រោងអភិវឌ្ឍន៍កុមារតូចនៅក្នុងខេត្តសៀមរាប
- 660
- ដោយ vannak
-
ជនចាស់ជរា និងក្រីក្រ ចំនួន ២៤៥គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគ និងរបស់របរប្រើប្រាស់
- 660
- ដោយ vannak
-
កិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំ ការងារទីក្រុងឆ្លាតដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីទីក្រុងឆ្លាតនិងចីរភាពនៅកម្ពុជា
- 660
- ដោយ vannak
-
ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម
- 660
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបដឹកនាំគណៈប្រតិភូខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧកញ៉ា មហាឧបាសក សុខ ស៊ុនលីន
- 660
- ដោយ vannak
-
កិច្ចប្រជុំក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
- 660
- ដោយ vannak
-
ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាមត្រូវបានចាប់ផ្តើមជាផ្លូវការ
- 660
- ដោយ vannak