នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលសង្កាត់ស្រង៉ែ បានសហការជាមួយអង្គការសាលារៀនជនបទ ព្រមជាមួយលោកមេភូមិ អនុភូមិ សមាជិកភូមិទាំង ០៧ភូមិ ចុះចែកអំណោយដល់គ្រួសារក្រីក្រចំនួន ១២០គ្រួសារ ក្រោមអធិបតីភាព លោកស្រី លឹម ផល្លីកា អភិបាលរងក្រុងសៀមរាប លោក ម៉ុក សំអូន ក្រុមប្រឹក្សាក្រុងសៀមរាប ដោយមានការចូលរួមពីប្រធាអង្គការឈ្មោះ បៀល ម៉ស ព្រមទាំងសហការីរបស់លោក និងក្រុមការងាថ្នាក់ក្រុង។ ដែលអំណោយដែលបានចែកជូនគ្រួសារក្រីក្ររួមមាន ៖ អង្ករ ១០គីឡូក្រាម មី ១០កញ្ចប់ ទឹកត្រី ០១ដប ទឹកស៊ីវអីវ ០១ដប ខ្ទឹមសរ ០១កញ្ចប់ អំបិល ០១កញ្ចប់។
