រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គ្រួសារក្រីក្រចំនួន ៤៧គ្រួសារនៅក្នុងសង្កាត់គោកចកទទួលអំណោយពីអង្គការកល្យាណមិត្តតាមរយៈចៅសង្កាត់គោកចក

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលសង្កាត់គោកចក ដឹកនាំដោយលោក ទិត ឌីរ៉ា ចៅសង្កាត់គោកចកបានដឹកនាំក្រុមការងារសង្កាត់ចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៤៧គ្រួសារនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប។លោក ចៅសង្កាត់ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋថាទោះបីអំណោយទាំងនេះតិចតួចក្តី តែអាចដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិតផងដែរ។ ជាមួយគ្នានេះ លោក បានបន្ថែមថា ក្នុងស្ថានភាពជំងឺឆ្លងជាសកលនេះ យើងត្រូវយកចិត្តទុកដាក់ខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសវាងឆ្លងជំងឺកូវីដ១៩ ជាពិសេសការឆ្លងរីករាលដាលក្នុងសហគមន៍។ក្នុងនោះដែរ លោក ចៅសង្កាត់ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការកល្យាណមិត្តដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនគ្រួសារក្រីក្រក្នុងសង្កាត់គោកចកនេះ។អំណោយដែលបានពីការឧបត្ថម្ភរបស់អង្គការកល្យាណមិត្ត ផ្តល់ជូនគ្រួសារក្រីក្រតាមរយៈសង្កាត់គោកចកក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន ១យួរ ទឹកត្រីចំនួន ១យួរ សាប៊ូលាងចានចំនួន ២ដប សាប៊ូបោកខោអាវចំនួន ២ដប ប្រេងឆាចំនួន ២ដប ត្រីខចំនួន ២យួរ អំបិលចំនួន ១គីឡូក្រាម និងស្ករសចំនួន ១គីឡូក្រាម៕

អត្ថបទទាក់ទង