កាលពីព្រឹកថ្ងៃ ពុធ ០៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលសាលាស្រុកពួក និងរដ្ឋបាលសាលាស្រុកក្រឡាញ់ បានរៀបចំពិធីប្រគល់ទទួលសម្ភារការពារជំងឺកូវីដ-១៩ និងសម្ភារៈផ្សព្វផ្សាយព័ត៌មាន ដេីម្បីឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅថ្នាក់មូលដ្ឋាន ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី-កម្ពុជា ក្រោមអធិបតីភាព លោកស្រី ក្រង់ ស៊ីថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តស្ដីទី លោកស្រី វ៉ាន់ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារីខេត្ត អភិបាលរងស្រុកក្រឡាញ់ និងអភិបាលរងស្រុកពួក ព្រមទាំងមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាស្រុក លោក លោកស្រីមេឃុំ អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ ដែលមានចំនួនចូលរួមសរុប៥៤ នាក់ ក្នុងនោះស្រី ៣២ នាក់ ។ ការផ្តល់ជូននូវសម្ភារៈទាំងនេះ ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ហៅកាត់ថាកម្មវិធី ACCESS ក្នុងគោលបំណង បង្កើនការយល់ដឹងដល់អ្នកផ្តល់សេវា និងប្រជាពលរដ្ឋទូទៅអំពីបញ្ហាជំងឺកូវីដ-១៩ និងវិធីសាស្រ្តការពារ ធ្វើការផ្សព្វផ្សាយពីសេវាឆ្លើយតបទាន់ហេតុការណ៍ជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងកំឡុងពេលនៃការរីករាលដាលបញ្ហាជំងឺឆ្លងកូវីដ-១៩ ដល់អ្នកផ្តល់សេវា GBV នៅថ្នាក់មូលដ្ឋាន និងស្រ្តីដែលងាយរងគ្រោះ ។ សម្ភារៈដែលបានចែកជូនទៅដល់អ្នកផ្តល់សេវាថ្នាក់ស្រុក ឃុំ និង ស្រ្តីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងស្រ្តីដែលមានពិការភាព ទាំង២ស្រុកគោលដៅខាងលើ រួមមាន៖ ១-អាកុលចំនួន ៥៥៨ដប ២- ម៉ាសចំនួន ៧៨ប្រអប់៣- សាប៊ូProtex ចំនួន ៤៨០០ដុំ ៤- កូនសៀវភៅណែនាំចំនួន ៨៤ក្បាល ៥- ផ្ទាំងរូបភាពចំនួន ៥៥៨ផ្ទាំង៦- ផ្លឹតចំនួន ៤៨០ផ្លឹត ។
មន្ទីរកិច្ចការនារីខេត្ត បានប្រគល់ទទួលសម្ភារៈការពារជំងឺកូវីដ-១៩ ដល់រដ្ឋបាលស្រុកពួក និងស្រុកក្រឡាញ់ ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី-កម្ពុជា
- 969
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 969
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 969
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 969
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 969
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 969
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 969
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 969
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 969
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 969
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 969
- ដោយ vannak