នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនជាសមាគមមគ្គុទេសក៍ទេសចរណ៍ រថយន្តតាក់ស៊ី រឺម៉ក់កង់បី រួមទាំងម៉ូតូកង់បីឥណ្ឌា(Pass app)នៅក្នុងខេត្ត ចំនួនប្រមាណ ១៦០នាក់ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប។ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូននាពេលនេះ សំដៅផ្តោតទៅលើរាល់ផលប៉ះពាល់ចំពោះបងប្អូន នៅពេលនៅលើពិភពលោក បានកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ សំខាន់ចំពោះខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យបាត់បង់នូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យប្រតិបត្តិករ និង អ្នករត់រ៉ឺម៉កបី ទាំងអស់លើកនូវបញ្ហាទុក្ខកង្វល់ សំណូមពរ នៅក្នុងអំឡុងជួបវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់មុខរបបរប្រចាំថ្ងៃ ដើមី្បធ្វើកិច្ចពិភាក្សារកនូវផ្លូវគន្លឹះល្អ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍នៅខេត្តសៀមរាបឲ្យមានភាពប្រសើរឡើងវិញ ។ ឯកឧត្តម ទៀ សីហា បានលើកឡើងថាការជួបជុំពិភាក្សានាពេលនេះ គឺជាការរកនូវដំណោះស្រាយនូវទុក្ខកង្វល់របស់បងប្អូនប្រតិបត្តិករទាំងអស់ ក្នុងពេលជួបនូវវិបត្តិកូវីដ១៩នេះ ហើយដោះស្រាយនូវទុក្ខលំបាកនេះ រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សុខាភិបាលខេត្ត និង អាជ្ញាធរមូលដ្ឋានទាំង១២ក្រុង ស្រុក រៀបចំកម្មវិធីសម្រាកសៀមរាប ក្នុងពេលដែលមន្ត្រីរាជការ កម្មករ វិយោជិកបានឈប់សម្រាក់សងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ នាថ្ងៃខាងមុខនេះ ក្នុងការទាក់ទាញដល់ភ្ញៀវក្នុងស្រុកចូលមកកាន់ខេត្តសៀមរាប ។ កត្តាសំខាន់នោះក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋកម្ពុជាបានសិក្សាស្វែងយល់ពីសម្បត្តិវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ពីការថែរក្សា អភិរក្សនូវវប្បធម៌ ទំនៀមទម្លាប់នៅតាមមូលដ្ឋាន ។ ឯកឧត្តមក៏បានលើផងដែរ អំពីកម្មវិធីទាំងឡាយនៅពេលដំណើរការព្រឹត្តិការណ៍សម្រាកសៀមរាបនេះ ជូនដល់បងប្អូនប្រតិបត្តិករ បានចូលរួម ព្រមទាំងជាការផ្តល់នូវឱកាសដល់បងប្អូនក្នុងការរកនូវចំណូលប្រចាំថ្ងៃ ដើមី្បផ្គត់ផ្គងជីវភាពក្នុងគ្រួសារទៀតផង ។ ឯកឧត្តមក៏បានបន្តទៀតថា កម្មវិធីសម្រាកសៀមរាបនេះ រដ្ឋបាលខេត្តក៏មានតម្រូវការដល់បងប្អូនមគ្គុទេសក៍ទេសចរណ៍បានចូលរួមធ្វើការពន្យល់បង្ហាញដល់ភ្ញៀវជាតិឲ្យបានស្គាល់កាន់តែច្បាប់អំពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ជាតិ ព្រមទាំងពីស្ថានភាពភូមិសាស្ត្រធម្មជាតិព្រៃភ្នំទៀតផង ។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សកម្មភាពនេះយើងមិនមែនធ្វើក្នុងពេលឈប់សម្រាក់នោះឡើយ គឺត្រូវបន្តធ្វើជារៀងរាល់ថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ ដោយនៅខេត្តសៀមរាប តាមបណ្តាមូលដ្ឋានស្រុកមួយចំនួន ក៏បានធ្វើការពង្រីកនូវតំបន់ទេសចរណ៍ធម្មជាតិ និង កែច្នៃ ដើមី្បបម្រើដល់ភ្ញៀវទេចរជាតិ អន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋាន ក្រោយពេលបញ្ចប់នូវវិបត្តិជម្ងឺកូវិដនេះទៅទៀតផង៕
ឯកឧត្តម អភិបាលខេត្តជួបសំណេះសំណាលជាមួយសមាគមមគ្គុទេសក៍ទេសចរណ៍ អ្នកបើក រថយន្តតាក់ស៊ី រឺម៉ក់កង់បី
- 608
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
- 608
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារខេត្ត ចូលរួមក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញរបាយការណ៍អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប
- 608
- ដោយ vannak
-
ស្នាមញញឹម សំលេងរីករាយចេញពីក្រអៅបេះដូងរបស់បងប្អូនប្រជាពលរដ្ឋ
- 608
- ដោយ vannak
-
ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរលេីកទី៤ ដែលនឹប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
- 608
- ដោយ vannak
-
អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»ថ្ងៃទី៣ ធ្នូ ២០២៤
- 608
- ដោយ vannak
-
កិច្ចប្រជុំទ្វេរភាគី ការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ឆ្ពោះទៅនិរន្តរភាព អាស៊ាន-កូរ៉េ ក្រោមប្រធានបទ ការបើកកាលានុវត្តភាពក្នុងយុគសម័យឌីជីថល
- 608
- ដោយ vannak
-
ក្រសួងធម្មការ និងសាសនា បានចុះផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ នៅខេត្តសៀមរាប
- 608
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 608
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 608
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 608
- ដោយ vannak