គិតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ជាលទ្ធផលក្បាលដីដែលបានប៉ះពាល់មានចំនួន ៩៣ក្បាលដី និងសំណង់លើផ្លូវចំនួន ១០គ្រួសារ ត្រូវបានក្រុមការងាររដ្ឋបាលខេត្តសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋបានមួយចំនួនធំ ដោយសំណង់ចំនួន ០៣គ្រួសារទៀត ដែលកំពុងធ្វេីការរុះរើបន្ថែមទៀត ដើម្បីឲ្យពួកគាត់យល់ព្រមរុះរើសំណង់របស់ស្របតាមសេចក្តីជូនដំណឹង និងតាមគម្រោងផែនការដែលបានកំណត់។ ការចុះអនុវត្តការសាងសង់ផ្លូវនេះ គឺ បន្ទាប់ពីរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០រួចមក ហើយក្រុមការងារចម្រុះដែលមានរដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ បានចុះពិនិត្យ និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដែលគម្រោងនឹងបើកផ្លូវទំហំ ១៥ម៉ែត្រ ប្រវែង ១០៣០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ផ្លូវ៧មករា។សូមបញ្ជាក់ថា ផ្លូវ១ខ្សែនេះ គឺមានតាំងពីសម័យសង្គមរាស្ត្រនិយម តែក្រោយថ្ងៃជ័យជម្នះ៧មករា ១៩៧៩ នៅពេលបងប្អូនបានវិលត្រឡប់ចូលមកកាន់ភូមិដ្ឋានវិញ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាមករស់នៅធ្វើការសាងសង់លំនៅដ្ឋានពីលើទ្រូងផ្លូវទាំងមូល ដែលមានទទឹង ១៥ម៉ែត្រ បណ្តោយប្រវែង ១០៣០ម៉ែត្រ រដ្ឋបាលខេត្ត និងអាជ្ញារធរមូលដ្ឋានបាននឹងកំពុងរៀបចំសាងសង់ឡេីងវិញ ដេីមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ជៀសនូវភាពកកស្ទះចរាចរណ៍ក្នុងក្រុង និងស្របតាមភាពរីកចម្រើនរបស់សង្គមជាតិ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះមានស្មារតីចូលរួមសហការក្នុងការអនុវត្តបើកផ្លូវតាមទំហំដែលបានកំណត់ ដែលនេះជាសកម្មភាពគំរូក្នុងការចូលរួមគិតគូរពីផលប្រយោជន៍សាធារណៈ ក៏ដូចជាសង្គមជាតិរបស់យើង។ ម្យ៉ាងការចូលរួមដែលសម្រេចបានជាសមិទ្ធផលនេះ គឺជាការផ្តល់ភាពជាគំរូដល់បងប្អូនប្រជាពលរដ្ឋដែលត្រៀមនឹងចូលរួមអនុវត្តការបើកផ្លូវទាំង ៣៨ខ្សែខាងមុខ ដែលនឹងសម្រេចបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ៕
ផ្លូវមួយខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦ ឆ្ពោះទៅត្បូងរហូតដល់ផ្លូវ៧មករា នឹងសម្រេចបើកទាំងស្រុងនិងដាក់ឱ្យដំណើរការនាពេលដ៏ខ្លីខាងមុខ
- 468
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 468
- ដោយ vannak
-
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាននិងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។
- 468
- ដោយ vannak
-
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 468
- ដោយ vannak
-
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលា ស្តីពីការពង្រឹងបរិយាបន្នពិការភាពក្នុងប្រព័ន្ធជំនួយសង្គម
- 468
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
- 468
- ដោយ vannak
-
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 468
- ដោយ vannak
-
វិថីសម្តេចវិបុលបញ្ញា សុខ អាន 🛣️🌿🇰🇭
- 468
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 468
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”
- 468
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមាបនឹងរៀបចំទស្សនីយភាពខ្មែរ ទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃសៅរ៍ – អាទិត្យ ១១ រោច – ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ – ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ សូមអញ្ជេីញចូលរួមទស្សនាដោយសេរី នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។
- 468
- ដោយ vannak