រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គ្រួសារចំនួន ២ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះទទួលអំណោយពីអនុសាខាកាកបាទក្រហមក្រុងសៀមរាប

ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលសង្កាត់សាលាកំរើកបានសហការជាមួយអនុសាខាកាកបាទក្រហមក្រុងសៀមរាបដឹកនាំដោយលោក សាម ឡម ចៅសង្កាត់សាលាកំរើកចុះសួរសុខទុក្ខ និងផ្ដល់សម្ភារ ព្រមទាំងថវិកាជូនដល់គ្រួសារដែលត្រូវភ្លើងឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីម្សិលមិញ។ជាមួយគ្នានេះ ក្រុមការងារក៏បានសម្តែងនូវការសោកស្តាយយ៉ាងពន់ពេកចំពោះហេតុការនេះដែលបានកើតឡើងចំពោះគ្រួសារទាំងពីរ ហើយធ្វើឱ្យមានការខូចខាតផ្ទះនិងសម្ភារ។ ក្រុមការងារក៏បានបន្ថែមថា ទោះបីជាសម្ភារទាំងនេះមានបន្តិចបន្តួចក្តី តែអាចដោះស្រាយបញ្ហាជីវភាពបានមួយរយៈផងដែរ។ក្នុងនោះអនុសាខាកាកបាទក្រហមនិងសង្កាត់សាលាកំរេីកបានឧបត្ថម្ភនូវសម្ភារមួយចំនួនដល់ក្រុមគ្រួសាររងគ្រោះដោយក្នុង ១គ្រួសារទទួលបាន៖ អង្ករ ៧០គីឡូ ថវិកា ៣០ម៉ឺនរៀល កន្ទល ១ ផួយ ១ មុង ១ តង់ខៀវធំ ១ សំពត់ ១ កន្សែង១ ទឹកត្រី ២ យួរ ទឹកស៊ីអ៉ីវ ២យួរ ទឹកសុទ្ធ ២ យួរ មី ១ កេស ចានបាយ ៥ ស្កាបព្រា ៥ ឆ្នាំង ១ ធុងដាក់ទឹក ២៕

អត្ថបទទាក់ទង