កាលពីថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាខាពន្ធដារខេត្តសៀមរាប បានប្រកាសមុខតំណែងអនុប្រធានសាខា និងប្រធាន អនុប្រធាន ការិយាល័យ នៃសាខាពន្ធដារខេត្តសៀមរាប ក្រោមអធិបតីភាព លោក លី សំរិទ្ឋ អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក ហ៊ឹម ប៊ុនធឿន ប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ និងបុគ្គលិក និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដារ ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ ប្រធានអង្គភាពមន្ទីរ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃសាខាពន្ឋដារខេត្តសៀមរាបជាច្រើនរូបទៀត។បន្ទាប់ពីមតិស្វាគមន៍របស់លោកប្រធានសាខាពន្ឋដារខេត្តរួចមក លោក ហ៊ុយ លីច្រេង អនុប្រធានសាខាពន្ឋដារខេត្តសៀមរាបទើបទទួលការតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច រនស់ខ្លួនក្នុងការទទួលតំណែងថ្មីនេះ ហើយលោកក៏ខិតខំសហការល្អប្រសើជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដោយ ធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការប្រមូលពន្ធ សម្រាប់ជាចំណូលថវិកាជាតិ។ ថ្លែងសំណេះសំណាលនាឱកាសនោះ លោក លី សំរិទ្ឋ អភិបាលរងខេត្ត មានប្រសាសន៍ថា ការប្រកាសចូលកាន់មុខតំណែង អនុប្រធានសាខា និងប្រធាន អនុប្រធាន ការិយាល័យ នៃសាខាពន្ធដារខេត្តនាពេលនេះ គឺជាការបំពេញចន្លោះ ក្នុងរចនាសម្ព័ន្ធរបស់អង្គភាព ដើម្បីធានាបាននូវនិរន្តរភាពការងារ និងការចាត់តាំងឱ្យមានការទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែល អង្គភាពបានប្រគល់ជូន សំដៅការអនុវត្តតួនាទីប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។ លោកក៏បានផ្តល់អនុសាសន៍មួយចំនួនដល់មន្ត្រីសាខាពន្ឋដារខេត្តទាំងអស់ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ រួមទាំងមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើឱ្យអង្គភាពមានការប្រែប្រួលមុខមាត់ថ្មីបន្ថែមទៀត សំដៅបំពេញបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយត្រូវបំពេញនូវភារកិច្ចមួយចំនួន៖- បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការល្អជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ច។- បង្កើនប្រសិទ្ធភាពគ្រប់គ្រង សម្របសម្រួលតាមដានការងារ និងលើកទឹកចិត្តមន្រ្តីក្រោមឱវាទ ដើម្បីពួកគេបញ្ចេញឱ្យអស់ពីសមត្ថភាព និងមនសិកាការងារ ប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ៕- ពង្រឹងប្រសិទ្ធភាព ក្នុងការប្រមូលចំណូលពន្ធឱ្យបានគ្រប់ជ្រុងជ្រោយ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបានជ្រាបដល់អ្នកជាប់ពន្ធទាំងអស់- អនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកគេចវេះពីកាពត្វកិច្ចបង់ពន្ធ។- អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ តាមលិខិតបទដ្ឋានគតិយុទ្ធ និងផែនការនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រគល់ជូន។
ពិធីប្រកាសចូលកាន់មុខតំណែងអនុប្រធានសាខាពន្ធដារ និងប្រធាន អនុប្រធានការិយាល័យនៃសាខាពន្ធដារខេត្តសៀមរាប
- 1.0ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 1.0ពាន់
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 1.0ពាន់
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 1.0ពាន់
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 1.0ពាន់
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 1.0ពាន់
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 1.0ពាន់
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 1.0ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 1.0ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 1.0ពាន់
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 1.0ពាន់
- ដោយ vannak