រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសំណេះសំណាលរវាងរដ្ឋបាលខេត្តសៀមរាបជាមួយអង្គការ កម្មវិធីស្បៀងអាហារពិភពលោក(World Food Program)

ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ប្រជុំរបស់រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាលរវាងរដ្ឋបាលខេត្តសៀមរាបជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក(World Food Program) ដែលមានលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបជាមួយលោក លោកស្រី Claire CONAN ជានាយិកាថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោក(World Food Program) លោកប្រធានមន្ទីរអប់រំយុវជននឹងកីឡា លោកនាយករងរដ្ឋបាល និងមន្រ្តីជំនាញ ពាក់ព័ន្ធ។ក្នុងពិធីសំណេះសំណាលនេះ គឺដើម្បីបន្តការជួយផ្តល់អាហាររូបត្ថមដល់សិស្សានុសិស្សនៅតាមសាលារៀន ការចុះជួយអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជួយដល់ប្រជាជនដែលរងការប៉ះពាល់ពីគ្រោះមហន្តរាយផងដែរ។ ក្នុងនោះដែលលោកស្រី Claire CONAN ជានាយិកាថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោក(World Food Program) ក៏បានថ្លែងអំណអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងការការពារទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពពីការឆ្លងដោយជំងឺកូវីដ-១៩ ដោយពុំមានការស្លាប់នោះទេ។ ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពរបស់អង្គការដែលបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្តសូមបន្តការគាំទ្រសកម្មភាពអង្គការកម្ម វិធីស្បៀងអាហារពិភពលោក(World Food Program) ក្នុងការបន្តជួយឧបត្ថម្ភអាហាររូបម្ភត្ថដល់កុមារតូចៗនៅតាមសាលារៀន ក៏ដូចជាប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសាជំងឺកូវីដ-១៩នេះផងដែរ៕

អត្ថបទទាក់ទង