នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងងជាប្រធានក្រុមការងារទី៤ និងជាតំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះសម្របសម្រួល ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមសហការ និងរុះរើសំណង់រំលោភលើដីផ្លូវ ចំណីផ្លូវ អូរ ប្រឡាយ សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខែ្ស ក្នុងក្រុងសៀមរាប ខេត្តសៀមរាបតំណាង។ ការចុះពិនិត្យនេះដែរ ក៏មានការចូលរួមពីមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋានផងដែរ។ក្រុមការងារ ក៏បានចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការ និងរុះរេីសំណង់នានាដែលប៉ះពាល់លេីទំហំខ្សែផ្លូវ AD-02 និង EN-02 ចាប់ពីចំណុចមុខហាងហៃវិនអង្គរផ្លូវ៦០ម៉ែត្រ រហូតដល់ផ្លូវ៣០ម៉ែត្រ (ផ្លូវក្រវ៉ាត់ក្រុងទី១ ) និងផ្លូវត្រាំនាគ រហូតដល់ផ្លូវតាសាម។ នៅក្នុងការចុះសម្របសម្រួលលើផលប៉ះពាល់នេះផងដែរ ក្រុមការងារក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវដែលរាជរដ្ឋាភិបាលបានគ្រោងនឹងសាងសង់នេះ ដោយមានការចូលរួមសហការជាមួយក្រុមការងារយ៉ាងសស្រាក់សស្រាំនិងសប្បាយរីករាយក្រែលែងក្នុងការរុះរើសំណង់របស់ខ្លួនចេញក្នុងពេលឆាប់ៗនេះ។ ក្នុងនាមក្រុមការងារ ជាពិសេស ឯកឧត្តម អភិបាលខេត្តសៀមរាប សូមស្នើដល់បងប្អូនបន្តចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក៕
ក្រុមទី៤ បានចុះសម្របសម្រួល ពិនិត្យ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែកបានសាងសង់សំណង់រំលោភលើដីផ្លូវ ឱ្យរុះរេីសំណង់ នៅសង្កាត់ស្លក្រាម
- 944
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 944
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 944
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 944
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 944
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 944
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 944
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 944
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 944
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 944
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 944
- ដោយ vannak