នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ០១៤ គជដព របស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីធ្វើកម្មសិទ្ធិ ដែលប្រជាពលរដ្ឋកាន់កាប់ និង អាស្រ័យផលជាក់ស្តែង ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្ដម កែវ អូម៉ាលីស្ស ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ដោយមានការចូលរួម ពីឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើននាក់បានចូលរួមប្រជុំផងដែរ ។ឯកឧត្តម ទៀ សីហា បានលើកឡើងថា យើងត្រូវអនុវត្តឲ្យបានតឹងរឹងបំផុត ចំពោះសេចក្តីជូនដំណឹងខាងលើនោះ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន សូមឲ្យអាជ្ញាធ ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គភាពពាក់ព័ន្ធក្រោមឱវាទទាំងអស់ ត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានលទ្ធផលល្អប្រសើរ គឺយើងត្រូវតែពន្លឿនក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅតាមស្រុកនីមួយៗ ឲ្យបានរួចរាល់ក្នុងឆ្នាំ២០២១ខាងមុខនោះជាកំហិត ។ ឯកឧត្តម បានបញ្ជាក់ថា ករណីមានវិញ្ញាបនបត្រ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ប៉ុន្តែមិនទាន់មានការសម្រេចពីរាជរដ្ឋាភិបាលនៅឡើយ ចំពោះករណីនេះ យើងត្រូវពិនិត្យអត្តសញ្ញាណ នៃការកាន់កាប់ដីឡើងវិញ ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដូចជា អនុក្រឹត្យបទបញ្ជាសារាចរណែនាំក្នុងករណីមិនសមស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់នៅជាធរមាន នឹងស្នើសុំរាជរដ្ឋាភិបាលនិរាករណ៍ឬមោឃភាពតាមការចាំបាច់ជាក់ស្តែង គ្មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់ដីធ្លីនោះ៕
កិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីធ្វើកម្មសិទ្ធិរៀងខ្លួន
- 822
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 822
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 822
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 822
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 822
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 822
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 822
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 822
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 822
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 822
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 822
- ដោយ vannak