រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវវត្តបូព៌ពីស្តុបកោះកេរ្តិ៍ដល់ផ្លូវ៧មករាបានបន្តការរុះរើសំណង់លើដីចំណីផ្លូវ

ក្នុងដើមខែតុលា នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវវត្តបូព៌ ចាប់ពីស្តុបកោះកេរ្តិ៍រហូតដល់ផ្លូវ ៧មករា បានបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្តក្នុងការរុះរើសំណង់ដើម្បីចូលរួមក្នុងការអភិវឌ្ឍក្រុងសៀមរាប ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាបបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួន ដើម្បីចូលរួមអនុវត្តគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ជូនខេត្តសៀមរាប ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើងវិញ។សកម្មភាពរុះរើរបស់បងប្អូនទាំងអស់នេះ ក្នុងនាមគណៈកម្មការអន្តរក្រសួង ក៏ដូចជាអាជ្ញាធរខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាបទាំងនេះ៕

អត្ថបទទាក់ទង