នៅរសៀលថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការកំណត់នូវផលប៉ះពាល់ចំពោះសំណង់នានាដែលបានសាងសង់លើគន្លងផ្លូវ ឬចំណីផ្លូវ ក្នុងការស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីគណៈអភិបាលខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មានការពាក់ព័ន្ធ អាជ្ញាធរក្រុង ចៅសង្កាត់ និង សមាជិកក្រុមការងារវាស់វែងកំណត់អ័ក្សផ្លូវផងដែរ ។ ឆ្លងតាមសេចក្តីរាយការណ៍របស់ក្រុមការងាររដ្ឋបាលខេត្តទាំង០៦ក្រុម ដើម្បីចុះវាស់វែង និង រុះរើសំណង់ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ បានបញ្ជាក់ពីលទ្ធផលនៃផលប៉ះពាល់ការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី០១ខែតុលា ឆ្នាំ២០២០ មានផលប៉ះពាល់នូវសំណង់មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងកិច្ចពិភាក្សានោះដែរ ក្រុមការងាររដ្ឋបាលខេត្ត បានលើកពីបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធំ បានចូលរួមសហការ និង បានធ្វើការរុះរើជាបន្តបន្ទាប់ផងដែរ។ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ដល់មន្ទីរសាធារណការ និង មន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញនូវបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើមី្បឲ្យក្រុមការងារចុះអនុវត្តលើគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែនេះ មានភាពរលូនទាំងប្រជាពលរដ្ឋនិងក្រុមការងារ ។ ក្នុងនោះដែរឯកឧត្តមបានសុំឲ្យមន្ទីរព័ត៌មានខេត្តធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ អំពីសកម្មភាពនៃការសហការរបស់អ្នករំលោភលើគន្លងផ្លូវ ឬចំណីផ្លូវ ជាមួយក្រុមការងារអន្តរក្រសួងក្នុងការរុះរើសំណង់ប៉ះពាល់ ដើមី្បធ្វើឲ្យគម្រោងស្ថាបនាផ្លូវទាំង៣៨ក្នុងក្រុងសៀមរាបដំណើរការទៅដោយរលូនជោគជ័យ ។ ឯកឧត្តមក៏បានឲ្យក្រុមការងារ បន្តចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការសម្របសម្រួល និងក្តាប់បាននូវសំណូមពររបស់ប្រជាពលរដ្ឋ រហូតដល់ថ្ងៃបញ្ចប់ឱសានុវាទ នាថ្ងៃទី០៧ ខែតុលានេះ ហើយឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមសហការជាមួយគណៈកម្មការអន្តរក្រសួង និង រដ្ឋបាលខេត្ត ក្នុងការរុះរើបានទាន់ពេលវេលា ទោះបីក្នុងដំណាក់កាលនេះយើងខ្វះខាតជាងសំណង់ក៏ដោយ ក៏បងប្អូនបានខិតខំ ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវក្នុងក្រុងសៀមរាបឲ្យក្លាយជាទីក្រុងស្រស់ស្អាតប្រកបដោយបរិស្ថានល្អបរិសុទ្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រោយពេលបញ្ចប់កូវិដនេះទៅ ៕
អភិបាលខេត្តថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប
- 454
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 454
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 454
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 454
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 454
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 454
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 454
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 454
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 454
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 454
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 454
- ដោយ vannak