នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវសាលាគ្រួស ដល់ផ្លូវមិត្តភាពកម្ពុជាកូរ៉េ បានបន្តចូលរួមសហការជាមួុយអាជ្ញាធរខេត្ត និងស្ម័គ្រចិត្តរុះរើសំណង់ ដើម្បីចូលរួមក្នុងការអភិវឌ្ឍក្រុង ដែលស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីចូលរួមអនុវត្តគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រគល់ជូនខេត្តសៀមរាប ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើងវិញ។ សកម្មភាពរុះរើរបស់បងប្អូនទាំងអស់នេះ ក្នុងនាមគណៈកម្មការអន្តរក្រសួង ក៏ដូចជាអាជ្ញាធរខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាបទាំងនេះ៕
