កាលពីព្រឹកថ្ងៃសៅរ៍ ទី ០៣ ខែ តុលា ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង បានអញ្ជើញចូលរួមក្នុងទិវាទេសចរណ៍ពិភពលោកក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូក្រសួង និងមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ទីរ អង្គភាពពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សហគមន៍ទេសចរណ៍ សមាគមន៍ចុងភៅ តំណាងសាលាបណ្តុះបណ្តាលវិស័យទេសចរណ៍ សរុបចំនួន ៤០០ នាក់ នៅសណ្ឋាគារសុខាល័យខេត្តសៀមរាប។ ទិវាទេសចរណ៍ពិភលោកសម្រាប់ឆ្នាំ ២០២០នេះ ធ្វេីឡេីងក្រោមប្រធានបទ "ទេសចរណ៍ និងការអភិវឌ្ឍន៍ជនបទ នៅខេត្តសៀមរាប" និងបង្ហាញគន្លឹះមួយចំនួនដូចខាងក្រោម៖១-ទេសចរណ៍ ការអភិវឌ្ឍជនបទ និងកូវីដ-១៩៖ ទេសចរណ៍ គឺជាមូលដ្ឋាននៃជីវភាពរស់នៅសម្រាប់សហគមន៍ជនបទ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ តាមព្យាករណ៍របស់ UNWTO ទេសចរអន្តរជាតិនឹងធ្លាក់ចុះចន្លោះ ៦០-៨០% ក្នុងឆ្នាំ២០២០ ដូច្នេះនឹងមានផលប៉ះពាល់យ៉ាងខ្លាំងលើជីវភាពរស់នៅ និងអាជីវកម្មតាមជនបទ។ ពិភពលោកយល់ឃើញថាទេសចរណ៍ផ្ទៃក្នុងនឹងត្រឡប់មកវិញមុនទេសចរណ៍អន្តរជាតិ។ ដូចនេះប្រសិនបើមានការគ្រប់គ្រងច្បាស់លាស់ សហគមន៍ជនបទអាចនឹងទទួលបានផលចំណេញច្រើន ជាពិសេសបង្កើតឱកាសការងារ បង្កើនជីវភាពរស់នៅ និងពង្រឹងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋជាដើម។២-ទេសចរណ៍ជំរុញការអភិវឌ្ឍជនបទ៖ វិស័យនេះមានសមត្ថភាពពិសេសក្នុងការគាំទ្រដល់សកម្មភាពរស់ឡើងវិញនៃសហគមន៍ជនបទ ជួយសហគមន៍មូលដ្ឋានឲ្យងើបចេញពីវិបត្តិកូវីដ-១៩ និងជំរុញកំណើនប្រកបដោយបរិយាបន្ន និងចីរភាព។ ការអភិវឌ្ឍទេសចរណ៍ជនបទ មិនត្រឹមតែផ្តល់ឱកាសការងារ និងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសធាតុ ចំណាកស្រុក តាមរយៈសកម្មភាពនានា ដូចជា ការការពារ និងអភិរក្សបរិស្ថាន តំបន់ធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់មូលដ្ឋាន។៣-ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអប់រំ៖ ការអភិវឌ្ឍទេសចរណ៍ជនបទ ទាមទារឲ្យមានការយកចិត្តដាក់ខ្ពស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមតម្រូវការសង្គមសេដ្ឋកិច្ច និងការវិវត្តបច្ចេកវិទ្យា។ ស្ថាប័នពាក់ព័ន្ធ ក៏មានតួនាទីដ៏សំខាន់ផងដែរ ក្នុងការធានាបាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឲ្យទេសចរអាចទស្សនាកម្សាន្ត និងទទួលបានបទពិសោធន៍ល្អៗពីតំបន់ជនបទ ពិសេស អេកូទេសចរណ៍កសិទេសចរណ៍ដោយងាយស្រួល។៤-ការបង្កើតការងារបន្ថែម និងកាន់តែប្រសើរក្នុងសហគមន៍ជនបទ៖ ការអភិវឌ្ឍទេសចរណ៍ជនបទបានបង្កើតការងារបន្ថែមសម្រាប់ក្រុមដែលងាយរងគ្រោះ ដូចជា ស្ត្រី យុវជនវ័យក្មេង ព្រមទាំងអ្នកដែលមានជំនាញកម្រិតទាប។ តាមរយៈពិពិធកម្មផលិតផលទេសចរណ៍ជនបទ ការងារថ្មីៗ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នឹងកើតឡើងដែលជាមូលដ្ឋានទ្រទ្រង់សេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy)។៥-ឱកាសថ្មីៗ៖ តាមរយៈការមកទស្សនារបស់ទេសចរនៅតំបន់ជនបទ សហគមន៍មានឱកាសទទួលបាននូវគំនិតថ្មី និងអាចបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍។ ការអភិវឌ្ឍជំនាញ ការទទួលបានហិរញ្ញវត្ថុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរឌីជីថល ការធ្វើពិពិធកម្មសេដ្ឋកិច្ច អភិបាលកិច្ចថ្មី និងការវាយតម្លៃផលប៉ះពាល់ គួរតែត្រូវបានដាក់ជាចំណុចស្នូលនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ជាពិសេសទេសចរណ៍ជនបទ ក្នុងគោលដៅអាចធ្វើឲ្យសហគមន៍អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន៕
ពិធីបើកវាទិកាទេសចរណ៍ពិភពលោក សម្រាប់ឆ្នាំ ២០២០ ក្រោមប្រធានបទ “ទេសចរណ៍ និងការអភិវឌ្ឍន៍ជនបទ នៅខេត្តសៀមរាប”
- 859
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 859
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 859
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 859
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 859
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 859
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 859
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 859
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 859
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 859
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 859
- ដោយ vannak