ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានសមាសភាពចូលរួមរបស់ឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តអស់លោកលោកស្រីជានាយករដ្ឋបាល ខេត្ត អាជ្ញាធរអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយកទីចាត់ការចំណុះសាលាខេត្ត អាជ្ញាធរក្រុង ស្រុក ផងដែរ ។ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានលើកឡើងសំខាន់ ទៅលើគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុង សៀមរាប និង ពីរបៀបរបបការងាររដ្ឋបាលថ្នាក់ស្រុក ព្រមទាំងបានផ្តោតទៅខ្លឹមសារ អត្ថន័យទៅនឹងរបាយការណ៍មួយចំនួន ។ ក្នុងនោះសមាជិកសមាជិកាកិច្ចប្រជុំក៏មានចំណាប់អារម្មណ៍ ចំពោះការរុះរើរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដី និង លំនៅដ្ឋានប៉ះពាល់គម្រោងផ្លូវទាំង៣៨ខ្សែ ដោយមួយចំនួនបានរុះរើ មួយចំនួនតូចមិនទាន់រុះរើ។ ឯកឧត្តម ទៀ សីហា ក្នុងនាមអាជ្ញាធរខេត្តបានធ្វើការថ្លែងអំណរគុណ និង កោតសរសើរពីស្មារតីចូល រួមសហការណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដី និង លំនៅដ្ឋានប៉ះពាល់លើគម្រោមស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុង សៀមរាប ដែលបានស្ម័ត្រចិត្តរុះរើ ជាមួយក្រុមការងារ ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវបានដំណើរការទៅឲ្យរលូន ទទួលបានជោគជ័យ ហើយបងប្អូនមួយចំនួនតូចដែលមិនបានទាន់ធ្វើការរុះរើ ដោយពួកគាត់កង្វះនូវក្រុមជាងសំណង់ តែមុននឹងក្រោយពួកគាត់នឹងធ្វើការរុះរើផងដែរ ។ ក្នុងនោះឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន សុំឲ្យបញ្ឈប់នូវប្រពៃណីវប្បធម៌ អន្តរាគមន៍ សូមបែរមកទទួលយកនូវប្រពៃណីវប្បធម៌ចូលរួមសហការ ដើមី្បជាផលប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនទៅថ្ងៃអនាគត ហើយទទួលបានជោគជ័យទាំងផ្លូវ និង សតិអារម្មណ៍ប្រជាពលរដ្ឋស ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែនេះ គឺផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាបមួយ ក្រោមការឧបត្ថម្ភគាំទ្រនិងការផ្តល់នូវកញ្ចប់ថវិការបស់សម្តេចនាយករដ្ឋមន្ត្រី ដើមី្បធ្វើការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ក្នុងទីក្រុងទេសចរណ៍ប្រវត្តសាស្ត្រ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលឡើង ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។ ឯកឧត្តម បានបញ្ជាក់ថា ក្រៅពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ខេត្តក៏មានលើក នូវគម្រោងស្ថាបនាផ្លូវមួយចំនួនទៀតក្នុងក្រុងសៀមរាប ហើយចំពោះគម្រោងផ្លូវនៅថ្នាក់ស្រុក ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ អាជ្ញាធរអប្សរាគ្រប់គ្រង គឺជាភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ។ឯកឧត្តម អ៉ឹង ហឿន ក៏បានថ្លែងអំណរគុណដល់ក្រុមការងារខេត្តដែលបានសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងធ្វើការវាយតម្លៃខ្ពស់អំពីផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាប ដែលទទួលបានផ្លូវ៣៨ខ្សែ ដែលសម្រេចដោយអន្តរក្រសួង ក្រោមការផ្តល់កញ្ចប់ថវិកាពីប្រមុខរាជរដ្ឋាភិបាល ហើយក៏ជាឱកាសសម្រាប់ខេត្តប្រវត្តិសាស្ត្រធ្វើកិច្ចអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងពេលដែលនៅលើ ពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ១៩។ ម៉្យាងទៀតក្រោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះរួច ក្រុងសៀមរាបនឹងកាន់តែមាននូវ សោភណ្ឌភាពស្រស់ត្រកាល ក្នុងការទាក់ទាញដល់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ព្រមទាំងបាន ជំរុញដល់ក្រុមការងារកំណត់ជើងម៉ែត្រ ធ្វើការពិនិត្យឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ។ ឯកឧត្តម ក៏បានសំណូមពរដល់បណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក គឺត្រូវបង្កើនការងាររបស់ខ្លួន សំខាន់រាល់បញ្ហាដែលនៅសេសសល់ យកមកធ្វើការដោះស្រាយ ដើមី្បឲ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងកន្លងមក ក្នុងគោលដៅបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង សង្គមជាតិ ។ ចំពោះរាល់បញ្ហាដែលក្រុមប្រឹក្សាខេត្ត បានលើកនូវក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧នេះ សូមសាមីមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក ត្រូវយកទៅធ្វើការពិនិត្យ និង អនុវត្តឲ្យបានទទួលលទ្ធផលជាផ្លែផ្កា ក្នុងការលើកកម្ពស់ជីវភាព និង សុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប៕
រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣
- 645
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន
- 645
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 645
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 645
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 645
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 645
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 645
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 645
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 645
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 645
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 645
- ដោយ vannak