កាលពីថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញបើកវគ្គតម្រង់ទិស ការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ក្នុងវគ្គតម្រង់ទិសនេះ សិក្ខាកាមអញ្ជើញចូលរួមមាន លោក លោកស្រី ប្រធាន ឬអនុប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ លោក លោកស្រី ហេរញ្ញិកគណៈកម្មាធិការអនុសាខាក្រុង-ស្រុកទាំង១២ និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១២ នៃខេត្តសៀមរាប។ នាឱកាសនោះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានឱ្យដឹងថា វគ្គតម្រង់ទិសនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែតុលា ឆ្នាំ២០២០ ក្នុងគោលបំណងផ្ដល់នូវការយល់ដឹងបន្ថែមឈានទៅបំពេញភារកិច្ចមនុស្សធម៌បានត្រឹមត្រូវ ពិសេសអនុវត្តន៍តាមយុទ្ធសាស្ត្រនៃវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមបានឱ្យផងដែរថា អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃអាណត្តិទី៥ របស់គណៈកម្មាធិការសាខាសកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានកាកបាទក្រហមកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងគណៈកិត្តិយសអនុសាខា និងសេចក្តីសម្រេចទទួលស្គាល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ ត្រូវបានប្រារព្ធពិធីប្រកាលជាឱឡារិកកាលពីថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ២០២០ តែដោយសារបញ្ហាជំងឺកូវីដ-១៩ យើងមិនអាចបើកវគ្គនេះបានរហូតមកដល់ពេលនេះ។ ឯកឧត្តមបន្តថា ត្បិតវគ្គនេះមានរយៈពេលខ្លី តែវាពិតជាមានសារៈសំខាន់ និងជួយដល់លោក លោកស្រី យល់ដឹងកាន់តែច្បាស់ពី រចនាសម្ព័ន្ធ តួនាទីភារកិច្ច តាំងពីអនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ការងារដ្ឋបាល និងការងារគ្រប់គ្រងថវិការបស់អនុសាខាផងដែរ ហេតុនេះ សូមលោក លោកស្រី ចូលរួមដោយឆន្ទៈ និងមនសិការមនុស្សធម៌ទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់សមាគមជាតិ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍។
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបើកវគ្គតម្រង់ទិស ការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប
- 750
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 750
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 750
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 750
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 750
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 750
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 750
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 750
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 750
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 750
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 750
- ដោយ vannak