នៅរសៀលថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានក្រុមការងារសាកល្បងក្នុងការបន្សាំផលប៉ះពាល់ដោយជំងឺកូវីដ១៩ រយៈពេលមធ្យម និងវែង ទៅដល់ពលករដែលរងគ្រោះបំផុតជាពិសេសស្រ្តី ស្រ្តីជាមេគ្រួសារក្នុងគាំទ្រសកម្មភាពរកប្រាក់ចំណូល តាមរយៈកញ្ចប់សមាហរកម្មសេដ្ឋកិច្ចជាបុគ្គល ក្រុមសហគមន៍ (គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ) ដែលមានការអញ្ជើញចូលរួមពី លោកស្រី Kristin Parco ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី មន្រ្តីរដ្ឋបាលសាលាខេត្ត អភិបាលរងស្រុកក្រឡាញ់ តំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ទីរកិច្ចការនារី ក្រុមការងារលេខាធិការដ្ឋាន គ.ខ.ប.ជ និងថ្នាក់ដឹកនាំអង្គការ IOM និងអង្គការទស្សនភពលោក បានចុះទស្សនកិច្ចក្រុមគ្រួសារគោលដៅគម្រោងចំនួន០២គ្រួសារនៅភូមិខ្នារឃុំចន្លាសដៃ ស្រុកក្រឡាញ់។ ប្រតិភូបានធ្វើការទស្សនកិច្ចក្រុមគ្រួសារ ដែលអង្គការទស្សនពិភពលោកទទួលបានការគាំទ្រគម្រោងពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) សម្រាប់អនុវត្តសកម្មភាព ក្នុងការគាំទ្រសកម្មភាពរកប្រាក់ចំណូល តាមរយៈកញ្ចប់សមាហរកម្មសេដ្ឋកិច្ចជាបុគ្គល ក្រុមសហគមន៍ ដល់ប្រជាពលរដ្ឋដែលធ្លាប់បានចំណាកស្រុកទៅក្រៅប្រទេស ដែលមានជីវភាពគ្រួសារក្រីក្រ។ សូមជម្រាបជូនផងដែរថា គម្រោងនេះ បង្កើតឡើងដោយមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យបន្តហការ ដឹកនាំសម្របសម្រួលអនុវត្តគម្រោងរួមគ្នា ជាមួយអង្គការសហប្រជាជាតិ តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ-១៩ ដែលជាគម្រោងសាកល្បង។ សូមបញ្ជាក់ថា គម្រោងសាកល្បងនេះ សម្រាប់ខេត្តសៀមរាប បានធ្វើការជ្រើសរើសស្រុកគោលដៅសម្រាប់អនុវត្ត មាននៅស្រុកក្រឡាញ់ ដែលអនុវត្តគម្រោងដោយអង្គការទស្សនពិភពលោក ស្រុកជីក្រែង អនុវត្តគម្រោងដោយអង្គការការីតាស់ ដោយឡែកស្រុកសូទ្រនិគម និងស្រុកអង្គរជុំ អនុវត្តគម្រោងដោយររដ្ឋបាលសាលាខេត្តសៀមរាប ដែលមានការចូលរួមអនុវត្តដោយគាំទ្របច្ចេកទេសពីមន្ទីរជំនាញ រួមមានមន្ទីរកសិកម្ម រុក្ខាប្រមាណនិងនេសាទ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរកិច្ចការនារីខេត្ត ក្នុងផ្តល់ជាវិជ្ជាជីវៈសម្រាប់ប្រកបមុខរបរខ្នាតតូច និងជំនាញផ្នែកសិកម្ម (ដាំបន្លែ និងចិញ្ចឹមសត្វជាដើម)។នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី យូ សុភា អភិបារងខេត្ត និងជាប្រធានគម្រោងថ្នាក់ខេត្ត ព្រមទាំងថ្នាក់ដឹកនាំរបស់អង្គការ ដៃគូ ក៏ដូចជាក្រុមការងារបច្ចេកទេសគម្រោង បានលើកទឹកចិត្តដល់គ្រូសារគោលដៅរបស់គម្រោង ឱ្យបញ្ឈប់ការធ្វើចំណាកស្រុកដោយប្រថុយប្រថានទៅក្រៅប្រទេស ក្នុងអំឡុងពេលដែលមានការរីករាលដាលនៃជំងឺកូវីដ១៩ ដោយងាកមកប្រកបរបរ ឬធ្វើការងារក្នុងស្រុកវិញ។ បន្ថែមពីនោះក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយ និងផ្តល់លេខទំនាក់ទំនងសម្រាប់ការស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ពិសេសការផ្តល់ជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃផងដែរ៕
ដំណើរទស្សនកិច្ចសិក្សាអំពីការជ្រើសរើសគ្រួសារគោលដៅរបស់គម្រោងសាកល្បងក្នុងការបន្សាំផលប៉ះពាល់ដោយជំងឺកូវីដ១៩
- 726
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន
- 726
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 726
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 726
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 726
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 726
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 726
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 726
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 726
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 726
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 726
- ដោយ vannak