នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញបិទវគ្គតម្រង់ទិស ការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ដែលវគ្គតម្រង់ទិសនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែតុលា ឆ្នាំ២០២០ និងសិក្ខាកាមអញ្ជើញចូលរួមមាន លោក លោកស្រី ប្រធាន ឬអនុប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ លោក លោកស្រី ហេរញ្ញិកគណៈកម្មាធិការអនុសាខាក្រុង-ស្រុកទាំង១២ និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១២ នៃខេត្តសៀមរាប សរុបចំនួន ៤៨នាក់។ វគ្គនេះផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួនរួមាន តួនាទីភារកិច្ចគណៈកិត្តិយស គណៈកម្មាធិការ និងមន្ត្រីប្រចាំការអនុសាខា ការយល់ដល់ដឹអពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ការងារគ្រប់គ្រងគ្រោះមហន្តរាយ របាយការណ៍កាលកំណត់ ការគ្រប់គ្រងមូលនិធិ និងចុះបញ្ជីគណនេយ្យ ការរៀបចំខ្លឹមសារអត្ថបទ និងរូបភាព ផ្សព្វផ្សាយតាមបណ្ដាយទំនាក់ទំនងសង្គម...។នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចប្រធានតែងគិតគូរខ្ពស់ អំពីសុខទុក្ខរបស់មន្រ្តីនិយោជិតសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស។ ឯកឧត្តមបន្តថា ទោះបីជាវគ្គតម្រង់ទិសការងារអនុសាខាក្រុង/ស្រុក ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដែលជាពេលវេលាខ្លីក្តី ក៏វគ្គនេះ តាមរយៈការបង្ហាញពីប្រធានបទសំខាន់ៗដូចជា មូលដ្ឋានគ្រឹះកាកបាទក្រហម រចនាសម្ព័ន្ធ តួនាទីភារកិច្ចអនុសាខា ក្រុមអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សកម្មភាពវិស័យស្នូលទាំង៤ រួមទាំងការងារគ្រប់គ្រងប្រើប្រាស់ថវិកា ជូនអស់លោក លោកស្រីជាសិក្ខាកាមទាំងអស់ បានយល់ដឹង និងជាជំនួយតម្រង់ទិស សំដៅអនុវត្តសកម្មភាពនៅតាមបណ្តាអនុសាខាបានត្រឹមត្រូវតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជាយើង និងក្នុងសកម្មភាពរួមគ្នាអនុវត្តនូវទិសស្លោកដ៏សំខាន់គឺ៖ ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន។ ចំពោះមុខនេះ ដើម្បីទ្រទ្រង់សកម្មភាពសេវាកម្មមនុស្សធម៌បាននោះ ទាមទារឱ្យគណៈកម្មាធិការអនុសាខាទាំងអស់ខិតខំបន្តរកមូលនិធិពីគ្រប់មជ្ឈដ្ឋាន តាមរយៈការពង្រីកសមាជិភាព ការដាក់ហិបសប្បុរសធម៌ ព្រឹត្តិការណ៍មនុស្សធម៌តាមលទ្ធភាព។ល។ ជាមួយគ្នានេះដែរ ត្រូវបន្តពង្រីក ពង្រឹងសកម្មភាពអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាក្នុងអនុសាខា ដែលជាឆ្អឹងខ្នងរបស់សមាគមជាតិយើង។ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង/ស្រុកទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មមាញឹកក្នុងភារកិច្ចការងារ អញ្ជើញមកចូលរួមទទួលការយល់ដឹងពីការងារមនុស្សធម៌ តាមរយៈវគ្គតម្រង់ទិសការងារអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង/ស្រុក រយៈពេល២ថ្ងៃនេះ ដែលញ៉ាំងឱ្យវគ្គតម្រង់ទិសនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត។បន្ទាប់ពីពិធីបិទវគ្គនេះ ឯកប្រធានគណៈកម្មាធិការសាខា ក៏បានធ្វើការប្រគល់ជូននូវអាវពោងដែលទទួលបានពីកាកបាទក្រហកម្ពុជា ដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១២ផងដែរ៕
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបអញ្ជើញបិទវគ្គតម្រង់ទិស ការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប
- 756
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 756
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 756
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 756
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 756
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 756
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 756
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 756
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 756
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 756
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 756
- ដោយ vannak