កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២០នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ជាច្រើនម៉ោង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាបបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកភ្លៀងដែលជន់លិចនៅតំបន់មួយចំនួន នៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប។បន្ទាប់ពីបានភ្លៀងបានធ្លាក់រាយប៉ាយគ្របដណ្តប់ទូទាំងខេត្តអស់រយៈពេលមួយថ្ងៃពេញបានធ្វើឱ្យផ្លូវនៅតាមតំបន់មួយចំនួនមានការលិចលង់ដោយជំនន់ទឹកភ្លៀង ហើយបានធ្វើឱ្យដើមច័ន្ទគីរីមួយដើម ដែលរលំដួលកាត់ទទឹងផ្លូវ គងលើខ្សែភ្លើងច្រើនខ្សែ និងដំបូលហាងសាច់អាំងក្បែរវត្តដំណាក់។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តបានដឹកនាំក្រុមការងារធ្វើការកាត់និងដឹកជញ្ជូនចេញ ដើមដើម្បីរក្សាសុវត្ថិភាព បង្ការកុំអោយមានគ្រោះថ្នាក់ និងសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរផងដែរ។ជាមួយនឹងការកាត់ដើមឈើ ក៏ដូចជាស្ថានភាបជំនន់យឹកកភ្លៀងនេះឯកឧត្តម អភិបាលខេត្តបានសម្របសម្រួលរហូតដល់វេលាម៉ោង៣ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២០នេះ ប្រកបដោយសុវត្ថិភាព និងដោយមានក្រុមការងារនៃអង្គភាពអគ្គិសនីកម្ពុជាខេត្តសៀមរាប ចូលរួមធ្វើការត្រួតពិនិត្យ និងជួសជុលបណ្តាញខ្សែ បញ្ជូនចរន្តអគ្គិសនី រួចរាល់ហើយផងដែរ។ទន្ទឹមនឹងមានការប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមថាប្រទេសកម្ពុជាបាននឹងកំពុងទទួលរងសម្ពាធទាបនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ខ្ពស់ចំពោះប្រឈមនឹងជំនន់ទឹកភ្លៀង៕
ឯកឧត្តម អភិបាលខេត្តបន្តចុះពិនិត្យស្ថានភាពទឹកភ្លៀងជន់លិចនៅតំបន់មួយចំនួនក្នុងក្រុងសៀមរាប
- 604
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 604
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 604
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 604
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 604
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 604
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 604
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 604
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 604
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 604
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 604
- ដោយ vannak