ព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២០ វេលាម៉ោង ៨៖១៥នាទីព្រឹក នៅសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការសង្គ្រោះផ្លូវចិត្តបឋម ការបង្ករ និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត ឈឹម សុធារ៉ា តំណាងអង្គការសង្គម អន្តវប្បធម៌ (TPO) លោក សែម ប៊ុតឌី តំណាងអង្គការ យូនីសេហ្វ លោកគ្រូអ្នកគ្រូបណ្តុះបណ្តាល ព្រមទាំងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត។បន្ទាប់ពីលោក បណ្ឌិត ឈឹម សុធារ៉ា បានធ្វើសន្ទរកថារួចមក លោក ពិន ប្រាកដ អភិបាលរងខេត្ត បានមានប្រសាសន៍ថា កម្មវិធីនេះ បានបង្កើតឡើងក្នុងគោលបំណងចំនួន៣ រួមមាន៖១-កម្មវិធីមូលនិធិពហុដៃគូរ គឺធ្វើអោយប្រសើរឡើង នៅលទ្ធភាព ទទួលបានព័ត៌មានទាក់ទងនឹងជំងឺកូវីដ១៩ ព្រមទាំងការបង្ការ និងវិធានការណ៌ ដាក់ចេញ សម្រាប់ ត្រួតពិនិត្យចំពោះបងប្អូនពលករ ដែលវិលត្រលប់ តាមច្រកព្រំដែន។២-ការផ្តល់ជូនសេវា ថែទាំសុខភាព (ការគាំទ្រផ្លូវចិត្ត និងការឆ្លើយតបអំពីហិង្សាយេនឌ័រ) ជូនដល់ ប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលវិលត្រលប់មកវិញ និងសហគមន៍ដែលរងផលប៉ះពាល់ រួមទាំងមណ្ឌលចត្តាឡីស័ក។៣-ចូលរួមកាត់បន្ថយនូវផលប៉ះពាល់រយៈពេលវែង ដោយសារជំងឺកូវិដ១៩ សម្រាប់ក្រុមងាយរងគ្រោះ បងប្អូនពលករចំណាកស្រុក ជាពិសេសស្រ្តីដែលជាមេគ្រួសារ តាមរយៈការផ្តលការគាំទ្រផ្នែកសេដ្ឋកិច្ចដល់គ្រួសារ។ជាមួយគ្នានេះដែរការបណ្តុះបណ្តាល គឺដើម្បីឲ្យអ្នកចូលរួមមានលទ្ធភាពកំណត់អ្នកដែលត្រូវការ ការគាំទ្រផ្នែកផ្លូវចិត្ត យល់ដឹងអំពីរបៀបនៃការជួយ ឫការគាំទ្រផ្នែកផ្លូវចិត្ត អាចមានលទ្ធភាពជួយខ្លួនឯង នៅពេលដែលខ្លួនត្រូវការជំនួយ និងដើម្បីចូលរួមចំណែកទប់ស្តាត់នៃការវិវត្ត ទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលចាំបាច់ដោយអ្នកឯកទេស៕
ការសង្គ្រោះផ្លូវចិត្តបឋម ការបង្ការ និងការឆ្លើយតបទាក់ទងនឹងប្រជាពលរដ្ឋត្រឡប់មកពីក្រៅប្រទេស ត្រូវបានយកចិត្តទុកដាក់ខ្ពស់
- 616
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន
- 616
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 616
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 616
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 616
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 616
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 616
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 616
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 616
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 616
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 616
- ដោយ vannak