ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមពិធីសច្ចាប្រធានជូនដល់កាយរឹទ្ធកម្ពុជាខេត្តសៀមរាប និងពិធីជប់លៀងដើម្បីអបអរសាទរ ទិវាសន្តិភាព ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរិទ្ធកម្ពុជា។ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណចំពោះកាយរឹទ្ធជាតិកម្ពុជា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីជាប្រធាន ដែលបានជ្រើសរើសយកខេត្តសៀមរាប ក្នុងការរៀបចំពិធីជិះកង់ដើម្បីអបអរសាទរ សន្តិភាពឆ្នាំ២០២០ នៅលើទឹកដីខេត្តសៀមរាប-អង្គរដ៏បវរនៃយើង។ ការប្រារព្ធខួបអបអរសាទរទិវាសន្តិភាព ២១ កញ្ញា ២០២០ ក្រោមប្រធានបទ «ការកសាងសន្តិភាពជាមួយគ្នា» បានប្រព្រឹត្តទៅទន្ទឹមនឹងការប្រារព្ធខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ដែលជាទិវាដ៏មានសារៈសំខាន់ សម្រាប់សហគមន៍អន្តរជាតិ ក្នុងការសម្ដែងចេញនូវសាមគ្គីភាព រួមគ្នាការពារ ពហុភាគីនិយម គោលបំណង និងគោលការណ៍នៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសម្រាប់មនុស្សសុជាតិ។ ជាក់ស្តែងនាថ្ងៃនេះ កាយរឹទ្ធជាតិកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និងកាយរិទ្ធជាតិកម្ពុជា ខេត្តសៀមរាប រៀបចំកម្មវិធីពិសាអាហារសាមគ្គី និងកម្មវិធីជិះកង់នៅ លើទឹកដីខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹង ពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ពង្រឹងសាមគ្គីភាព ឯកភា ព ជាតិ បន្តជំរុញស្មារតី និងពោតដៃគ្នាជាធ្លុងមួយ ថែរក្សាឲ្យបានគង់ វង្ស នូវសុខសន្តិភាពយូរអង្វែង សំរាប់កម្ពុជាយើង និងពិភពលោក ដើម្បីបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍ និងការរីកចម្រើន។ឯកឧត្តមបានបន្ថែមថា ក្នុងរយៈពេលកន្លងទៅនេះ កាយរឹទ្ធ ច្បង កាយរឹទ្ធប្អូនយើងបានចូលរួមធ្វើការងារសង្គម ជាច្រើន រួមមាន៖ ចូលរួមដាំកូនឈើ ចូលរួមផ្សព្វផ្សាយ អំពីការរីករាលដាលនៃជំងឺកូវីដ- ១៩ ចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោគ ចូលរួមជិះកង់ដើម្បី ស្វែងរកមូលនិធិ ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួម ផ្សព្វផ្សាយអំពីការសម្អាតអនាម័យ បរិស្ថាន។ល។ជាមួយនេះដែរ ក្នុងនាមកាយរឹទ្ធជាតិកម្ពុជាខេត្តសៀមរាប ឯកឧត្តម សំណូមពរ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធជាតិកម្ពុជា មេត្តាជួយផ្តល់នូវគ្រឿង ឥស្សរិយស ជូនដល់កាយរឹទ្ធជាតិកម្ពុជាខេត្តសៀមរាប ដើម្បីពាក់ជូននូវកាយរឹទ្ធ ដែលមាននៅតាមបណ្តាលក្រុង-ស្រុកទាំង១២៕
យុវជនកាយរឹទ្ធជាតិកម្ពុជាខេត្តសៀមរាប បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម សេដ្ឋកិច្ច និងកិច្ចការពារសន្តិភាព
- 1.3ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
វគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការរដ្ឋបាល និងបណ្ណសារ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលក្រុង-ស្រុក ទាំង១៣
- 1.3ពាន់
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY )១០ ធ្នូ ១៩៤៨ ~ ១០ ធ្នូ ២០២៤
- 1.3ពាន់
- ដោយ vannak
-
កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ខេត្តសៀមរាប
- 1.3ពាន់
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពយន្តការ ក្នុងការលើកកម្ពស់យេនឌ័រ បរិយាបន្ន និងសមធម៌សង្គមនៅថ្នាក់ក្រោមជាតិ ផ្តោតលើមុខងាររបស់អនុប្រធានអចិន្រ្តៃយ៍ គ.ក.ស.ក រាជធានី ខេត្ត
- 1.3ពាន់
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី និងគណៈប្រតិភូធុរកិច្ចស៊ែប៊ី
- 1.3ពាន់
- ដោយ vannak
-
អបអរសាទរ ទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ (United Nations Convention Against Corruption-UNCAC) ដោយប្រធានបទ៖ សេវាសាធារណៈល្អ រាស្រ្តលាញ់គាំទ្រថ្ងៃទី៩ ធ្នូ ២០២៤
- 1.3ពាន់
- ដោយ vannak
-
៣ព្រឹតិ្តការណ៍ធំៗសម្រាប់ខែធ្នូ ២០២៤
- 1.3ពាន់
- ដោយ vannak
-
នួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយមជ្ឈមណ្ឌលអាស៊ានចិន(Asean-China Center)
- 1.3ពាន់
- ដោយ vannak
-
លោក ចែម ចាន់រ៉ា(ហៅពាក់មី) សហការជាមួយរដ្ឋបាលខេត្ត សហគមន៍បាគងភូមិខ្ញុំរៀបចំកម្មវធីសា្នមញញឹមភូមិខ្ញុំ ដេីម្បីច្រូត ស្រូវ បោក ស្រូវ បែនស្រូវតាមប្រពៃណីខ្មែរ ដាល់អំបុក និងដុតក្រឡាន ធ្វើនំជាដើម
- 1.3ពាន់
- ដោយ vannak
-
ពិធីបើក “ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន” នៅខេត្តសៀមរាប
- 1.3ពាន់
- ដោយ vannak