រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សេចក្តីជូនដំណឹង

រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា រដ្ឋបាលខេត្តសៀមរាប មានធ្វើការ ដេញថ្លៃជាសាធារណៈ ជូនរដ្ឋបាលខេត្តសៀមរាប លើការផ្គត់ផ្គង់ទំនិញ ឆ្នាំ២០២៤។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

  • 17
  • ដោយ vannak
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សៀមរាបសង្ក្រាន្ត” ព.ស២៥៦៧-២៥៦៨ គ.ស២០២៤រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។

  • 18
  • ដោយ vannak
រដ្ឋបាលខេត្តសូមជូនដំណឹងស្តីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិ រកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប

  • 18
  • ដោយ vannak
ក្រសួងមហាផ្ទៃ​ បានចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោម៖

  • 29
  • ដោយ vannak
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ចែករំលែកព័ត៌មាន និងបែបបទនានា ស្តីពីអាហារូបករណ៍ភាសាអង់គ្លេស និងអាហារូបករណ៍ទៅបន្តការសិក្សា នៅប្រទេសអូស្រ្តាលី Australia Awards

  • 45
  • ដោយ vannak
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីដំណើរការអនុវត្តសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងរុនតាឯកតេជោសែន- ក្រុងសៀមរាប និងពីក្រុងសៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយឥតគិតថ្លៃ។ ព័ត៌មានលម្អិតសូមអានខ្លឹមសារសេចក្តីជូនដំណឹង​ និងតារាងពេលវេលាខាងក្រោម​ :

  • 50
  • ដោយ vannak
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបរដ្ឋបាលខេត្តសៀមរាបបានគ្រោងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន (ដូចមានប្លង់ផែនទីជូនភ្ជាប់)

  • 86
  • ដោយ vannak
រដ្ឋបាលខេត្តសូមជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យស្ថិតក្នុងតំបន់វិនិច្ឆ័យ ភូមិពេជ្ជោរ ភូមិក្រឡាញ់ និង ភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប​ ក្នុងរយៈពេល ១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២៣ ដល់ថ្ងៃទី៤​ ខែមករា ឆ្នាំ២០២៤ ជាកំហិតស្ថិតនៅក្នុងបរិវេណរដ្ឋបាលស្រុកក្រឡាញ់។

  • 81
  • ដោយ vannak
រដ្ឋបាលខេត្តសូមជូនដំណឹងស្តីពីការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា មុខតំណែងជាអ្នកបើកបររថយន្តក្រុងចំនួន​ ១០នាក់ បម្រើការងារនៅរដ្ឋបាលខេត្ត ឆ្នាំ២០២៤​

  • 89
  • ដោយ vannak
ក្រសួងធនធានទឹក​ និងឧតុនិយម សូមជូនសាធារណជនឱ្យបានជ្រាបថា យោង ការតាមដានស្ថានភាពធាតុអាកាសបង្ហាញឱ្យឃើញថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធនៃ សម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្ហូរទៅខ្លាំង។

  • 83
  • ដោយ vannak