នារសៀលថ្ងៃចន្ទ ៦រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងមួយកន្លែងក្នុងក្រុងសៀមរាប ដើម្បីធ្វើការបាញ់ថ្នាំ និងបំផ្លាញជម្រកមូសខ្លា បន្ទាប់មានការរីករាលដាលនូវជម្ងឺគ្រុនឈីក និងគ្រុនឈាម ដែលអាចឆ្លងតាមរយៈនៃមូសខ្លាញីខាំ។ ក្នុងការចុះពិនិត្យនេះដែរ ក៏មានការចូលរួមពីស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាល និងមន្ទីរ-អង្គភាព ពាក់ព័ន្ធមួយចំនួនផងដែរ ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញទាំងអស់ចុះបាញ់ថ្នាំមូសតាមកន្លែងសំខាន់ ព្រមទាំងចែកថ្នាំអាល់បែត និងផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្ទុះឡើងវិញនូវជម្ងឺគ្រុនឈីក និងគ្រុនឈាមនេះ ដោយត្រូវចូលរួមសហការអនុវត្តនូវវិធានការបំបាត់ជម្រកមូសខ្លា សម្អាត អនាម័យបិរស្ថានតាមផ្ទះ គេងក្នុងមុង និង បើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅទទួលយកសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតខ្លួនបំផុត។ក្នុងនោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយអនុវត្ត សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការការពារតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាលត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក៕
ឯកឧត្តមអភិបាលខេត្តអញ្ជើញចុះពិនិត្យនិងណែនាំឲ្យបំបាត់ជម្រកមូសខ្លាក្នុងក្រុងសៀមរាប
- 670
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សារលិខិតជូនពរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- 670
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន
- 670
- ដោយ vannak
-
រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួនប្រមាណ ៣៤៨ ២២៩នាក់
- 670
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប ដឹកនាំថ្នាក់ដឹកនាំ មន្រ្តី និងប្រជាពលរដ្ឋចូលរួមពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប ឆ្នាំ២០២៤
- 670
- ដោយ vannak
-
ពិធីបិទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០២៤
- 670
- ដោយ vannak
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជួសជុល និងឈូសឆាយសម្រួលផ្លូវមុខតុលាការឆ្ពោះទៅសង្កាត់ជ្រាវ
- 670
- ដោយ vannak
-
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ
- 670
- ដោយ vannak
-
ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ
- 670
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- 670
- ដោយ vannak
-
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
- 670
- ដោយ vannak