
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ថ្មីនេះ គឺជាការគ្រប់គ្រងទិន្នន័យប្រជាជន ដើម្បីកំណត់ ឱ្យបាន “មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ” និងជាការរួមចំណែកដ៏សំខាន់តាមមាគ៌ារបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្នុងការកែលម្អប្រព័ន្ធការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ នេះជាការឆ្លើយតប ទៅនឹង សេចក្តីថ្លែងការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយនឹងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកថា “ឆ្នាំ២០២៤ គឺជាសករាជនៃអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនៅកម្ពុជា”។
ឯកឧត្តម បន្តថាការផ្សព្វផ្សាយ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ទៅដល់មន្ត្រីអនុវត្តនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលរួមចំណែកដល់ការកែលម្អការងារអត្តសញ្ញាណកម្ម ជាពិសេសគឺការកែលម្អនូវប្រព័ន្ធការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន៕