ថ្ងៃទី១២ ខែតុលាឆ្នាំ២០២០ លោក ឡុង រដ្ឋារក្ស ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ ព្រមទាំងសហការី សប្បុរសជន បាននាំយកអំណោយមនុស្សធ៍មអនុសាខា ជូនដល់គ្រួសាររងគ្រោះដោយរលំផ្ទះ០១គ្រួសារ(ដោយខ្យល់កន្ត្រាក់)កាលពីយប់ថ្ងៃទី៩ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។គ្រួសាររងគ្រោះ មានឈ្មោះ ខិក ពក ភេទស្រី អាយុ ៤៧ឆ្នាំ សមាជិកគ្រួសារចំនួន ១២នាក់(ប្រុស៤នាក់) ការខូចខាតផ្ទះទំហ៊ំ ៤ម៉ែត្រx៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស្លឹកលាយស័ង្កសី បានដួលទាំងស្រុង តែមិនបណ្តាលអោយរងគ្រោះដោយអាយុជីវិតឡើយ។ អំណោយដែលបានចែកជូនរួមមាន អង្ករចំនួន ៥០គីឡូក្រាម មី០១កេះ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ០១យួ ទឹកបរិសុទ្ធ ០២យួ ថវិកាចំនួន ៤០០.០០០រៀល ក្នុងនោះថវិការអនុសខាចំនួន ៨០ ០០០រៀល និងថវិការសប្បុរសជនចំនួនៈ៣២០ ០០០រៀល។ក្នុងពេលចែកអំណោយនោះផងដែរ លោក ប្រធានបានជម្រាបជូនដល់គ្រួសាររងគ្រោះ និងបងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវភ្លៀង ពិសេសកូនក្មេងតូចៗ កុំបណ្តោយអោយលេងទឹកឡើយ ពិសេសពេលសាងសង់ផ្ទះ សូមចាក់គ្រឹះអោយបានត្រឹមត្រូវ ជៀសវាង ការដួលរលំធ្វើអោយខាតបង់ទាំងពេលវេលា និងថវិកា។
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ បាននាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយរលំផ្ទះ
- 372
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមប្រឹក្សាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ខ្លួនតាមប្រតិទិនដែលបានគ្រោងទុក
- 372
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា ស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅរដ្ឋបាលខេត្តសៀមរាប
- 372
- ដោយ vannak
-
សូមអបអរសាទរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានព្រឹទ្ធសភា នីតិកាលទី ៥ បោះឆ្នោតគាំទ្រជ្រើសរើសជា “អនុប្រធានទី១ ព្រឹទ្ធសភា”
- 372
- ដោយ vannak
-
សូមអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានព្រឹទ្ធសភា នីតិកាលទី ៥ បោះឆ្នោតគាំទ្រជ្រើសរើសជា “ប្រធានព្រឹទ្ធសភា”
- 372
- ដោយ vannak
-
អាជ្ញាធរខេត្តសៀមរាបប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិដែលស្ថិតនៅក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប
- 372
- ដោយ vannak
-
កិច្ចប្រជុំត្រួតពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិកា (ផអ៥) ឆ្នាំ២០២៤ និងពិនិតត្យអំពីវឌ្ឍនភាព បញ្ហាប្រឈម ក្នុងការអនុវត្តមុខងារដែលរាជរដ្ឋាភិបាលបានផ្ទេរជូនដល់រដ្ឋបាលក្រុង ស្រុក
- 372
- ដោយ vannak
-
សូមអបអរសាទរវិស័យអប់រំ នៃខេត្តសៀមរាបទទួលបានជ័យលាភី ក្នុងសន្និបាតក្រសួងអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤
- 372
- ដោយ vannak
-
កិច្ចប្រជុំ ស្តីពីការចុះពិនិត្យការអភិវឌ្ឍ និងការគ្រប់គ្រងនៅតាមបណ្តាមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
- 372
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
- 372
- ដោយ vannak
-
សិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទាន (កម្ចី) ដល់សមាជិកសហគមន៍ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម
- 372
- ដោយ vannak