រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ផ្លូវបេតុង​ ចំនួន​ ០២ខ្សែ​ ប្រវែង​ ​១០៣៩ម៉ែត្រ នៅក្នុងឃុំរុនតាឯក និងឃុំខ្នារសណ្តាយ​ ស្រុកបន្ទាយស្រី​ បានបញ្ចប់ការសាង់សង់

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួម ពិធីបិទការដ្ឋានផ្លូវបេតុងចំនួន ០២ខ្សែ នៅក្នុងឃុំខ្នារសណ្តាយ និងឃុំរុនតាឯក ដោយមានការចូលរួមពី លោក ឌុច គឹមដម នាយរងទីចាត់ការផែនការ និងវិនិយោគសាលាខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីជំនាញការិយាល័យស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋក្នុងភូមិ និងយុវជនឃុំ បានរៀបចំពិធីបិទការដ្ឋានសាងសង់ផ្លូវចំនួន ០២ខ្សែ នៅក្នុងឃុំចំនួន២ ក្នុងស្រុកបន្ទាយស្រី : - ផ្លូវបេតុងទី០១ ជាគម្រោងមូលនិធិឃុំរុនតាឯក ស្ថិតនៅភូមិថ្នល់ ឃុំរុនតាឯក ប្រវែង ៤៩៤ម៉ែត្រ ទទឹង ៤ម៉ែត្រ ចំណាយថវិកាមូលនិធិឃុំចំនួន ១៣៩,១០៨,០០០រៀល និងទុនចូលរួមចំនួន ២០០,០០០រៀល សរុបចំនួន ១៣៩,៣០៨,០០០រៀល ។- ផ្លូវបេតុងទី០២ ជាគម្រោងមូលនិធិឃុំខ្នារសណ្ដាយ មានទីតាំងគម្រោងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តាយ ប្រវែង ៥៤៥ម៉ែត្រ ទទឹង ៤ម៉ែត្រ ចំណាយថវិកាមូលនិធិឃុំចំនួន ១៣៧,១៤០,០០០រៀល និងទុនចូលរួមចំនួន ២០០,០០០រៀល សរុបចំនួន ១៣៧,៣៤០,០០០រៀល៕

អត្ថបទទាក់ទង