កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប មានរៀបចំប្រជុំ កែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកពួក ស្រុកអង្គរជុំ និងរដ្ឋបាលឃុំ ចំណុះស្រុកទាំងពីរ ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាល លោក នាយកទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាព និងមន្ត្រីជំនាញរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។ កិច្ចប្រជុំនេះ រៀបចំឡើង ក្នុងគោលបំណង រៀបចំកែលម្អ និមិត្តសញ្ញា ការផ្ដល់យោបល់មតិស្ថាបនា បញ្ចេញ បញ្ចូលអត្ថន័យ ព្រមទាំងអោយតាមបណ្តាក្រុង ស្រុកទាំង១២ និងឃុំ សង្កាត់ បញ្ជាក់ពីអន្ថន័យ ប្រវត្ថិសាស្ត្រ របស់និមិត្តសញ្ញានីមួយៗ និងរចនាផ្ទៃ និមិត្តសញ្ញាទាំងមូលពីមន្ត្រីមកពីមន្ទីរជំនាញ ដើម្បីសម្រេចយកជាផ្លូវការក្នុងការកំណត់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់៕
