នាព្រឹកថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០ រដ្ឋបាលស្រុកជីក្រែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកជីក្រែង ក្រោមអធិបតីភាព លោក យន់ ស៊ីភន ប្រធានក្រុមប្រឹក្សាស្រុកជីក្រែង និង លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លី ទឹង និង ឯកឧត្ដម ប៉ែន សេរី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោកស្រី នាយករដ្ឋបាលស្រុក លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះជុំវិញរដ្ឋបាលស្រុក លោក លោកស្រី មេឃុំទាំង១២ ក្នុងស្រុក និងមន្រ្តីលេខាធិការដ្ឋានក្រុមប្រឹក្សាស្រុក ទាំងអស់សរុបចំនួន ៦៧រូប ស្រី ១០រូប។ ការរៀបចំកិច្ចប្រជុំនេះ ដេីម្បីពិនិត្យ និងពិភាក្សាលេីរបៀបវារៈដូចខាងក្រោម៖ ១.ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី១៦។ ២.ពិនិត្យ ពិភាក្សា ការអនុវត្តការងារសម្រាប់ខែកន្លងមក និងពិនិត្យ ពិភាក្សា អនុម័តរបាយការប្រចាំខែតុលា ឆ្នាំ២០២០ របស់ការងារនៃរដ្ឋបាលស្រុក។ ៣.បញ្ហាផ្សេងៗ- ផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការ ថ្នាក់ក្រោមជាតិគ្រប់គ្រងទីជម្រាលស្ទឹងជីក្រែង។- ផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការ ថ្នាក់ក្រោមជាតិគ្រប់គ្រងទីជម្រាលស្ទឹងសៀមរាប។- ផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការ ថ្នាក់ក្រោមជាតិគ្រប់គ្រងទីជម្រាលស្ទឹងស្រែង។ផ្សព្វផ្សាយលិខិតបង្គាប់ការស្ដីពីការប្រគល់ភារកិច្ចជូនមន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រដ្ឋបាលស្រុកជីក្រែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកជីក្រែង
- 881
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ទិដ្ឋភាពក្រុងសៀមរាបនាពេលរាត្រី នៃការរៀបចំសោភ័ណភាពសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាប
- 881
- ដោយ vannak
-
ពិធីសែនក្រុងពាលី និងបួងសួងសុំសេចក្តីសុខសប្បាយដេីម្បីរៀបចំព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំព្រះពះខែ អកអំបុកខេត្ត
- 881
- ដោយ vannak
-
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមជាមួយនិងមន្ទីរអង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍កំសាន្តជាច្រេីន ដូចជា កម្មវិធីប្រណាំងទូក “ង” ការបង្ហាញពីផ្ទាំងទស្សនីយភាពសិល្បៈជាច្រេីនទម្រង់ កម្មវិធីជិះទូកកំសាន្ត កម្មវិធីត្រជាក់ស្រស់ស្រាយ ស្តង់ពិព័រណ៍ម្ហូបអាហារ ការប្រគុំតន្ត្រីស្គរដៃ តន្ត្រីសម័យ និងកម្មវិធីកំសាន្តសប្បាយជាច្រើនទៀត
- 881
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 881
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្ត Nanjng នៃសាធារណរដ្ឋប្រជាមានិតចិន
- 881
- ដោយ vannak
-
យុទ្ធនាការទិវាអន្តរជាតិក្មេងស្រីសម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
- 881
- ដោយ vannak
-
ទិដ្ឋភាពនៃការរៀបចំសោភ័ណភាព និងកម្មវិធីនានាសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប
- 881
- ដោយ vannak
-
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការហាមឃាត់ការបង្ហោះដ្រូន “Drone” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប
- 881
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្តណែនាំដល់ក្រុង ស្រុកត្រូវជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
- 881
- ដោយ vannak
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី FishTech Masterclass 2024
- 881
- ដោយ vannak