រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សាខាកាកបាទក្រហមខេត្តសៀមរាប បានាំយកអំណោយមនុស្សធម៌ ចូលរួមបុណ្យសព និងរំលែកទុក្ខជាមួយគ្រួសារសព កញ្ញា ហម ស្រីនាង

ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក លិវ ឡន ប្រធានការិយាល័យ អភិវឌ្ឍសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបានដឹកនាំទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ចូលរួមបុណ្យសព និងរំលែកទុក្ខជាមួយគ្រួសារសព កញ្ញា ហម ស្រីនាង កើតថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ១៩៩៥ រស់នៅភូមិ ស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលទទួលមរណភាព នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជំងឺ។កញ្ញា ហម ស្រីនាង ជាអតីតយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ (ឆ្នាំ២០១៣_២០១៧) ដែលប្អូនស្រីបានចូលរួមយ៉ាងសកម្មជាមួយការងារមនុស្សធម៌ និងការងារសង្គមជាតិផងដែរ។ជាមួយគ្នានេះ ក្នុងនាមកាកបាទក្រហមកម្ពុជា សូមធ្វើការរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយនឹងគ្រួសារប្អូនស្រនិងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនស្រីបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។អំណោយមនុស្សដែលបានចូលរួមបុណសពមាន៖អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ថវិកា១សែនរៀល៕

អត្ថបទទាក់ទង