ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និង នេសាទខេត្ត នាំយកគ្រប់ពូជបន្លែចំនួន១៨០កញ្ចប់ ទៅចែកជូនបងប្អូនប្រជាកសិករចំនួន១៨០គ្រួសារមកពីឃុំចំនួន៤ក្នុងស្រុកអង្គរធំ រួមមានឃុំលាងដៃ ឃុំពាក់ស្នែង ឃុំជប់តាត្រាវ និងឃុំស្វាយចេក។ ក្នុងរដូវវស្សាកន្លងមកស្រុកអង្គរធំបានជួបរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យខូចខាតផលដំណាំជាច្រើន ក្នុងនោះភាគច្រើនជាដំណាំដំឡូងមី និងដំណាំរួមផ្សំដូចជាពោត ,ត្រសក់ ជាដើម ។ ដើមី្បឆ្លើយតបទៅនឹងបញ្ហានេះ អាជ្ញាធរស្រុកបានសហការជាមួយការិយាល័យកសិកម្មបាន ចុះចែកគ្រាប់ពូជដំណាំជាបន្តបន្ទាប់ផងដែរ ។ លោក ឡុង រដ្ឋារ័ក្ស អភិបាលស្រុកអង្គរធំ និង ការបញ្ជាក់របស់លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានមានលើកឡើងថា ការផ្តល់តែពូជបន្លែសម្រាប់ស្រុកអង្គរធំ ដោយសារស្រុកមានសក្តានុពលអាចផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារបានច្រើន ដើម្បីឲ្យបងប្អូនដាំសារឡើងវិញបន្ទាប់ពីបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ។នាឱកាសនោះ លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា ការផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃ គឺដើម្បីជំរុញការដាំដុះនិងស្តារឡើងវិញនូវដំណាំបន្លែ”ជាលក្ខណៈគ្រួសារ សម្រាប់ហូបផង និង នាំទៅកាន់ទីផ្សារផង ហើយក៏ជាការជួយបង្កើតការងារ និងបង្កើនជីវភាពប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានជួយ ផ្តល់នូវអត្ថប្រយោជន៍និងផ្តល់ផលចំណេញទាំថវិកា និង ចំណេញដល់សុខភាព ព្រោះយើងដាំនិងថែទាំដោយខ្លួនឯងមិនបារម្ភពីបន្លែមានប្រើជីគីមីឬបន្លែនាំចូលពីក្រៅឡើយ ។ ក្នុងនោះលោកក៏បានណែនាំដល់ប្រជាកសិករដាំបន្លែ គឺត្រូវនាំគ្នាចងក្រងបង្កើតជាក្រុមសាមគ្គីដាំបន្លែ ដើម្បីផ្គត់ផ្គង់ផលដំណាំរបស់យើងទៅកាន់ទីផ្សារនានា ក្នុងការឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារក្នុងស្រុកឬក៍អាចនាំចេញទៅក្រៅប្រទេសផង ឬក៏ចូលទៅតាមទីផ្សារទំនើបៗ ប្រសិនបើបងប្អូនបង្កើនការដាំដុះនិងការវេចខ្ចប់ស្របតាមលក្ខណៈបច្ចេកទេស មិនប្រើប្រាស់ថ្នាំនិងជីគីមី តាមរយៈការពន្យល់ណែនាំពីមន្ត្រីកសិកម្ម ។ លោក អភិបាលរងខេត្តបានក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ពីបញ្ហានៃជំងឺកូវីត១៩ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ផង ក្រុមគ្រួសារយើងផង និង សហគមន៍យើងផង ជាពិសេសត្រូវចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និង អនុវត្តឲ្យបានតាមការណែនាំនិង វិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំជាមួយទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។ លោកបានបន្តទៀតថា ការដាំដុះ ដំណាំបន្លែប្រើជីធម្មជាតិ ក៏ជាការជួយធ្វើការប្រែក្លាយដីធ្លីរបស់បងប្អូន ឲ្យកាន់តែមានគុណភាពប្រើប្រាស់បានយូអង្វែង ព្រមទាំងបង្កើននូវទិន្នផល ដើមី្បបំពេញតម្រូវការនៅតាមទីផ្សារ សណ្ឋាគារ ភោជ្ជនីយដ្ឋាន និង បម្រើដល់វិស័យទេសចរណ៍ក្នុងពេលនេះ និង ក្រោយពីវិបត្តិជំងឺកូវិដ១៩ អវិជ្ជមានពីពិភពលោកយើងនេះ៕
ប្រជាកសិករចំនួន១៨០គ្រួសារស្រុកអង្គរធំទទួលបានគ្រប់ពូជបន្លែចំនួន១៨០កញ្ចប់
- 1.1ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 1.1ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 1.1ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 1.1ពាន់
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 1.1ពាន់
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 1.1ពាន់
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 1.1ពាន់
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 1.1ពាន់
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 1.1ពាន់
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 1.1ពាន់
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 1.1ពាន់
- ដោយ vannak