ថ្ងៃអង្គារ ទី១០ ខែវិច្ចិកា ឆ្នាំ២០២០២ នៅរដ្ឋបាលខេត្តសៀមរាប មានបេីកកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាព និងបេីកដំណេីរការរបស់គម្រោងសាកល្បងក្នុងការបន្សាំផលប៉ះពាល់ដោយជំងឺកូវីដ១៩ រយៈពេលមធ្យម និងវែងទៅដល់ពលករដែលរងគ្រោះបំផុត ជាពិសេសស្ត្រី ស្ត្រីជាមេគ្រួសារ ក្នុងការគាំទ្រសកម្មភាពរកប្រាក់ចំណូលតាមរយៈកញ្ចប់សមាហរណកម្មសេដ្ឋកិច្ចជាបុគ្គល ក្រុមសហគមន៍ ដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារសាកល្បងក្នុងការបន្សាំផលប៉ះពាល់ដោយជំងឺកូវីដ១៩ រយៈពេលមធ្យម និងវែង ទៅដល់ពលករដែលរងគ្រោះបំផុត ជាពិសេសស្រ្តី ស្រ្តីជាមេគ្រួសារក្នុងគាំទ្រសកម្មភាពរកប្រាក់ចំណូល តាមរយៈកញ្ចប់សមាហរកម្មសេដ្ឋកិច្ចជាបុគ្គល ក្រុមសហគមន៍ និងមានការអញ្ជើញចូលរួមពីមន្ត្រី IOM ភ្នំពេញ មន្ត្រីIOMរដ្ឋបាលខេត្ត មន្ត្រីIOMមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ទីរកិច្ចការនារី មន្ទីរពាណិជ្ជកម្ម មន្ត្រីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាក្សាតេជោសែន សៀមរាប តំណាងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងក្រុមការងារលេខាធិការដ្ឋាន គ ខ ប ជ នៅបន្ទប់ប្រជុំលេខ០១សាលាខេត្តសៀមរាប។កិច្ចប្រជុំនេះបានធ្វើការពិភាក្សាលើផែនការសកម្មភាព និងផែនការថវិកា ការអនុវត្តការងារនៅមូលដ្ឋានដែលមន្ត្រីមន្ទីរជំនាញបានចុះអនុវត្តផ្ទាល់ និងការគ្រោងថវិកាឡេីង ដើម្បីចុះអនុវត្តគម្រោងរយៈពេលមធ្យម និងវែង នៃគម្រោងសាកល្បងនៃការបន្សាំផលប៉ះពាល់ដោយជំងឺកូវិដ១៩ នៃគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ៕
