រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមការងារប្រគល់ជូនគ្រួសារដែលសម្រាលកូនភ្លោះបីនៅស្រុកក្រឡាញ់

ព្រឹកថ្ងៃអង្គារ ១០ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុក និងលោក លោកស្រី អភិបាលរងស្រុក បានទទួលស្វាគមន៍និងអមដំណើរឯកឧត្ដម សេង ទៀង ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ០១គ្រួសារដែលសម្រាលបានកូនភ្លោះបីនាក់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣ និង៣០នាទីរសៀល នៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ដែលមានឪពុកឈ្មោះ ឡាន់ គឹមលាង អាយុ ៣០ឆ្នាំ និងម្តាយឈ្មោះ តយ រ៉ានី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងមានកូនក្នុងបន្ទុកមុនជាកូនប្រុសចំនួន២នាក់ផងដែរ។ អំណោយដែលបានប្រគល់ជូនរួមមាន៖ ថវិកា ចំនួន ៥លានរៀល ទឹកដោះគោ ២កេស ស្ករស ៥គីឡូក្រាម អង្ករ ៥០គីឡូក្រាម ក្រមា ២ សារុង ២។ នាឱកាសនោះ ឯកឧត្តម សេង ទៀង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង ។ឯកឧត្តម សេង ទៀង បានបញ្ជាក់ទៀតថា ការយកអំណោយមកផ្តល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឹសម្តេចមិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយដែរ ឲ្យតែបងប្អូនប្រសូតបានកូនភ្លោះ៣ គឹកូនទាំងនោះជាចៅរបស់សម្តេចពីរ ហើយនឹងទទួលបានអំណោយដូចៗគ្នា ៕

អត្ថបទទាក់ទង