រសៀលថ្ងៃព្រហស្បតិ៍១២រោច ខែកត្ដិក ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងវិធានការការពារ បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។បន្ទាប់ពីស្តាប់របាយការណ៍និងពិភាក្សាគ្នារួចមក លោក ពិន ប្រាកដ អភិបាលរងខេត្ត បានធ្វើការណែនាំនូវវិធានការ និងផែនការមួយចំនួនដូចជា ៖- លោក លោកស្រី អភិបាលក្រុង ស្រុក ត្រូវបន្ដផ្សព្វផ្សាយដល់អាជ្ញាធរឃុំ សង្កាត់ ភូមិ ឱ្យណែនាំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយការជួបជុំគ្នា និងរៀបចំមណ្ឌលចត្ដាឡីស័កដោយសហការជាមួយមន្ទីរសុខាភិបាល - កងកំលាំងប្រដាប់អាវុធទាំងអស់ត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ទីកន្លែងចត្ដាឡីស័កដោយឈរលើគោលការណ៍របស់ក្រសួងសុខាភិបាល- រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការណែនាំដល់គណៈកម្មការផ្សារ និងម្ចាស់អាជីវកម្មគ្រប់ប្រភេទឱ្យណែនាំដល់អាជីវករ ឬបុគ្គលិករបស់ខ្លួន អំពីការរក្សាគម្លាត សុវត្ថិភាពសង្គម គម្លាតបុគ្គលិក ព្រមទាំងសម្អាតទីតាំងផ្សារឱ្យបានជាប់ជាប្រចាំ- មន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំផែនការត្រៀមគ្រប់ពេលវេលា ដូចជា ក្រុមគ្រូពេទ្យ សម្ភារផ្សេងៗ និងទីតាំងចត្ដាឡីស័ក - មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចបន្ដចុះត្រួតពិនិត្យតាមដានទីតាំងអាជីវកម្មដ្ឋានផ្សេងៗ និងបិទកន្លែងមួយចំនួនតាមការណែនាំរបស់ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ- មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បន្ដតាមដានស្ថិតិពលករចំណាកស្រុកដែលទៅតាមមណ្ឌលចត្ដាឡីស័ក ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល- មន្ទីរ អង្គភាពត្រូវផ្សព្វផ្សាយដល់មន្ត្រីរបស់ខ្លួនឱ្យមានវិធានការការពារខ្លួន និងក្រុមគ្រួសារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងពិនិត្យលទ្ធភាពកាត់បន្ថយកិច្ចប្រជុំនានា - មន្ទីរពាណិជ្ជកម្មខេត្តសហការជាមួយស្នងការនគរបាលខេត្តចុះត្រួតពិនិត្យពាក់ព័ន្ធការត្រួតពិនិត្យទំនិញផ្សេងៗ ដែលមានការលក់ឡើងថ្លៃខុសប្រក្រតី- មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្រូវណែនាំផ្សព្វផ្សាយដល់គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់ឱ្យរៀបចំអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត រួមទាំងកម្មវិធីប្រកួតកីឡាផ្សេងៗ - សាខាធនាគារជាតិសៀមរាប ត្រូវណែនាំផ្សព្វផ្សាយដល់គ្រឹះស្ថានធនាគារ ឫមីក្រូហិរញ្ញវត្ថុត្រូវរៀបចំអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត - មន្ទីរព័ត៌មានខេត្តត្រូវបន្ដការផ្សព្វផ្សាយឱ្យបានគ្រប់រូបភាព តាមវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការនិងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលទៅក្នុងសហគម ពិសេសសូមបងប្អូនត្រូវពាក់ម៉ាសនិងសម្អាតដៃដោយលាងនឹងអាកុល ជែលសម្លាប់មេរោគ និងសាប៊ូឱ្យបានញឹកញាប់៕
រដ្ឋបាលខេត្តដាក់វិធានការចំនួន១១ចំណុចដល់មន្ទីរ អង្គភាព ក្រុង ស្រុកអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមទប់ស្កាត់កររីករាលដាលនៃជំងឺកូវីដ១៩
- 640
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 640
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 640
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 640
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 640
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 640
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 640
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 640
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 640
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 640
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 640
- ដោយ vannak