កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសបុកឈ្មោះ លី វណ្ណដា បានបង្ហោះផ្សព្វផ្សាយខ្លឹមសារថា "អ្នកគ្រប់គ្នាពេលយប់ឡើងស្ងាត់កុំជិះម៉ូតូតាមផ្លូវអង្គរកន្លែងលក់គំនូរ ព្រោះមានចោរនៅចាំស្ទាក់ប្លន់ម្តុំហ្នឹង"។ ក្រោយទទួលបានព័ត៌មាននេះ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០៖០០នាទី កម្លាំងប៉ុស្តិ៍បានចុះទៅដល់ទីតាំងផ្ទះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ លី វណ្ណដា មុខរបរអ្នកធ្វើនំពៀរលក់(អ្នកបង្ហោះ) មានទីតាំងនៅខាងលិចផ្សាលើភូមិ ដកពោធ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងពេលសាកសួរពេលនោះ លោកស្រី បានអោយដឹងថានៅថ្ងៃកើតហេតុថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២១៖៤០នាទី ពេលខ្លួនមិនបាននៅជាមួយប្ដីទេ ខ្លួនកំពុងនៅផ្ទះបានទទួលទូរសព្ទ័ពីប្ដីតាមរយៈលេខ ០១៥៨៨៥៨៤៨ ថា "មានគេតាមបងពីក្រោយ បងមើលតាមកញ្ចក់ឃើញគេកាន់កាំបិត គេជិះម៉ូតូគៀរផ្ដួលបង បងរត់ចូលក្នុងរបងព្រៃឧទ្យាន អាជ្ញាធរអប្សរា"។ នៅពេលលឺដូននេះខ្លួនមានការភ័យខ្លាច និងបានឆាតរកបងប្អូនអោយទៅជួយមើលប្ដី ។ ស្រាប់តែនៅវេលាម៉ោងប្រហែល ២៣៖៣០នាទីខ្លួនក៏បានឃើញប្ដីជិះម៉ូតូត្រលប់មកផ្ទះដោយសុវត្ថិភាព និងមិនមានរបួសស្នាមអ្វីទាំងអស់ ម៉ូតូក៏មិនមានខូចខាតអ្វីដែរ។តាមការបំភ្លឺរបស់បុរសជាប្តី ឈ្មោះ ស៊ាន វ៉ាន់នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងតោនឡាន (ការ៉ាស់ជាងម៉ៅផ្សាភូមិភាគ) បានបំភ្លឺថា៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ខ្លួនបានផឹកស្រាបៀរហ្គេនប៊ឺគអស់ចំនួន១កេះកន្លះ គ្នា០៤នាក់ ក្រោយពីផឹករួចវេលាម៉ោង ២១៖៣៥នាទី ខ្លួនបានចេញពីការ៉ាស់ជួសជុលឡានជាងម៉ៅត្រលប់មកផ្ទះវិញដោយជិះម៉ូតូម៉ាក ហ្ស៊ូមឺអ៊ិច ព៌ណក្រហមជិះត្រឡប់មកផ្ទះវិញ ពេលជិះមកដល់ចំណុចមុខជាងគំនូរផ្លូវកូម៉ៃមានគុម្ពឫស្សីនៅពីមុខស្រាប់តែមានម៉ូតូពីរគ្រឿងជិះគ្នា០៤នាក់ជិះពីក្រោយ មានម៉ូតូ០១គ្រឿង ជិះវ៉ាមកខាងមុខ នៅពេលនោះខ្លួនបានបត់ចង្កូតទៅខាងកើតផ្លូវហើយផ្ដួលម៉ូតូរបស់ខ្លួនឯងដកសោះចុះរត់ចូលព្រៃឧទ្យាអង្គរតែម្ដង រួចហើយក៏បានតេមកប្រពន្ធអោយជួយ លុះក្រោយមកម៉ូតូទាំងពីរគ្រឿងនោះក៏ជិះហួសទៅបាត់ទៅ ទើបខ្លួនចេញមកក្រៅហើយបានជួបជាមួយជាងគំនូរ និងសមត្ថកិច្ចពីរនាក់ដែលខ្លួនស្គាល់ថាឯកសណ្ឋានប៉ូលីសអន្តរាគមន៍ បានធ្វើកំណត់ហេតុរូបគាត់នៅលើម៉ូតូ រួចខ្លួនក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះ។តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុដែលជនរងគ្រោះចង្អុលបង្ហាញសួរបំភ្លឺជាងគំនូរបាននិយាយអោយដឹងថា(នៅថ្ងៃកើតហេតុអំឡុងម៉ោង២១ ទៅម៉ោង២២មិនមានករណីដូចដែលជនរងគ្រោះនិយាយទេ) កន្លែងកើតហេតុគឺ មានភ្លើងបំភ្លឺមិនដូចដែលឈ្មោះ លី វណ្ណដា បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះទេ ប្តីរបស់គាត់ក៍មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដែរ ហើយជាងគំនូរមិនបានលឺសម្លេងស្រែកអោយជួយនោះទេ។ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរយ៉ាងច្បាស់លាស់សាមីខ្លួនសារភាពទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ដែលខ្លួនបានបង្ហោះកន្លងមកពាក់ព័ន្ធនឹងករណីខាងលើនេះ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ រដ្ឋបាលខេត្ត សូមទទូចស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមប្រើប្រាស់បណ្តាញសង្គមឲ្យបានត្រឹមត្រូវ កុំបំភ្លៃការពិត។ រដ្ឋបាលខេត្ត នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសាធារណៈមតិ ដែលលើកឡើងនូវសំណូមពរ បញ្ហាប្រឈម ដោយមានមូលដ្ឋានច្បាស់ ដើម្បីរដ្ឋបាលខេត្ត មានលទ្ធភាពដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា៕
ម្ចាស់គណនីហ្វេសបុក លី វណ្ណដា បានសុំទោសជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធនឹងការងារសន្តិសុខ
- 765
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 765
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 765
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 765
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 765
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 765
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 765
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 765
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 765
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 765
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 765
- ដោយ vannak