ដោយស្ថានភាពការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅចុងរដូវឆ្នាំ២០២០នេះ បានទទួលរងគ្រោះជំនន់ ទឹកភ្លៀង ធ្វើឲ្យផលស្រូវរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តសៀមរាប បានទទួលរងការ លិចលង់ ដែលបណ្តាលឲ្យរងការខូចខាតមួយចំនួន តែចំពោះភោគផលស្រូវក៏នៅទទួលបានផលល្អផងដែរ ។ លោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានឲ្យដឹងថាដោយសារអំណោយផលពីធម្មជាតិដែលមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ពីដើមរដូវធ្វើឲ្យស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផលដំណាំស្រូវវស្សា ឆ្នាំ២០២០ ត្រូវបានបញ្ចប់ ដោយឆ្នាំនេះបង្ករបង្កើផលបានចំនួនសរុប ១៨៩ពាន់៣០០ហិចតា ស្មើនឹង១០១,៤៧% លើផែនការ១៨៦ពាន់៥៦០ហិចតា ក្នុងនោះស្រូវស្រាល ចំនួន៤០ពាន់២៤០ហិចតា ស្រូវកណ្តាល ចំនួន ១០៥ពាន់៤៦០ហិចតា (សន្ទូង៩៨០ហិចតា) ស្រូវធ្ងន់ ចំនួន៣៥ពាន់៥៦០ហិចតា (ស្ទូង១៦៥ហិចតា) ស្រូវ ចំការ ១ពាន់៦៩០ហិចតា និងស្រូវឡើងទឹក ៦ពាន់៣៥០ហិចតា ។ លោកបានបន្តទៀតថា ចំពោះការងារប្រមូលផលស្រូវវស្សាដល់ថ្ងៃទី១៦ វិច្ឆិកានេះ មានចំនួនសរុប ៦២ពាន់៩៧០ហិចតា ក្នុងនោះស្រូវស្រាល ៤០ពាន់២៤០ហិចតា ស្មើ១០០% ទទួលបានទិន្នផលជាមធ្យម ២,៧៨៤តោនក្នុង១ហិចតា , ស្រូវកណ្តាល ចំនួន ២១ពាន់៦១០ហិចតា ស្មើ ២០,៤៩% ទទួលបានទិន្នផលជាមធ្យម ២,៤៣៤តោនក្នុង១ហិចតា និង ស្រូវចំការ ចំនួន១ពាន់១២០ ហុចតា ស្មើនឹង៦៦,២៧% ទិន្នផលជាមធ្យម២,៤៣៧តោនក្នុង១ហិចតា ។ លោកបានឲ្យដឹងទៀតថា ចំពោះការងារ បង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២០.២០២១ បានធ្វើការភ្ជួររាស់បានសរុប ៤ពាន់៨៧៥ហិចតា ក្នុងន៉ភ្ជួរដោយគ្រឿង យន្ត ចំនួន៤ពាន់៩៧៥ហិចតា ដោយធ្វើបានសរុប ៣ពាន់៦០០ហិចតា ស្មើនឹង១៥,៩៤%នៃផែនការ២២ពាន់ ៥៨៥ហិចតា ក្នុងនោះមានស្រូវប្រដេញទឹកចំនួន ៣ពាន់១៣៥ហិចតា និង ប្រាំងរនាម ចំនួន ៤៦៥ហិចតា។ ចំពោះ ដំណាំស្រូវសាវប្បកម្ម ធ្វើបានសរុប១៨៧ហិចតា ក្នុងនោះពោត៥៥ហិចតា បន្លែគ្រប់មុខ១៣២ហិចតា និង ដំណាំឧស្សាហកម្មរយៈពេលខ្លី ធ្វើបានសរុប២៥៥ហិចតា ក្នុងនោះដំឡូងមី២៥២ហិចតា អំពៅ ៣ហិចតា ។ ក្នុងនោះដែរ លោកក៏បានឲ្យដឹងអំពី តម្លៃកសិផល .ស្រូវសែនក្រអូប(សើម) តម្លៃ១ពាន់១០០ទៅ១ពាន់១៥០រៀលក្នុង១គីឡូក្រាម ,ស្រូវចំរុះ(សើម) តម្លៃ៨៥០ទៅ៩៥០រៀលក្នុង១គីឡូក្រាម , ដំឡូងមីសើម ២៥០រៀលក្នុង១គីឡូក្រាម , ដំឡូងមីស្ងួត៦៤០រៀលក្នុង១គីឡូក្រាម៕រូបភាពដោយ ៖ លោក នឹម ម៉េងគ្រី
ប្រជាកសិករខេត្តសៀមរាបរីករាយក្នុងការប្រមូលផលស្រូវវស្សាទោះបីជាមានជំនន់ទឹកភ្លៀងបន្តិចបន្តួចក្តី
- 1.1ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
« នំអន្សមខ្មែរ ថែទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ដូនតា »
- 1.1ពាន់
- ដោយ vannak
-
ពិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងសន្តិភាព”
- 1.1ពាន់
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១១
- 1.1ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្ដីពីការកែសម្រួលកាលបរិច្ឆេទ នៃការធ្វើដំណើរដោយឥតបង់ថ្លៃតាមរថយន្ត (City Bus) ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
- 1.1ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបជួបសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
- 1.1ពាន់
- ដោយ vannak
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យស្ថានភាពផលប៉ះពាល់បង្កឡើងពីទឹកជំនន់តាមបណ្តោយស្ទឹងជីក្រែង ស្ថិតក្នុងភូមិសាស្ត្រឃុំជីក្រែង ខេត្តសៀមរាប
- 1.1ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធ Zoom
- 1.1ពាន់
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១០
- 1.1ពាន់
- ដោយ vannak
-
ខេត្តសៀមរាប ជាខេត្តទី១០ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
- 1.1ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តប្រាសាទគោកចក
- 1.1ពាន់
- ដោយ vannak