កាលពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២ លោក ម៉ក់ ប្រុស អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម និងមានការអញ្ជើញជាកិត្តិយសដោយ លោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានទទួលសម្ភារៈមួយចំនួន ពីលោក លី សេងហួត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសូទ្រនិគម ដែលអំណោយទាំងនោះរួមមាន អង្ករ ១តោន ម៉ាស ១កេស (៥០ប្រអប់) សាប៊ូលាងដៃ ១កេស (៧២ដ៉ំ) និងអាកុលសុទ្ធ៩៥% មួយកាន។សម្ភារៈខាងលើពិតជាបានរួមចំណែកក្នុងការដោះស្រាយនូវទុក្ខលំបាកមួយចំនួនដល់បងប្អូនប្រជាជនស្រុកសូទ្រនិគមក្នុងកំឡុងពេលរងផលប៉ះពាល់នៃវិបត្តិកូវីដ១៩។ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនក្នុងស្រុកសូទ្រនិគម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសូទ្រនិគម ដែលបានឧបត្ថម្ភ និងផ្តល់សម្ភារៈដ៏មានសារះសំខាន់នាពេលនេះ បានជួយសង្រ្គោះ បង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩៕
