នាព្រឹកថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២០ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទបាគង ដឹកនាំដោយ លោក សាញ់ សោភា តំណាងលោក ប្រាក់ វណ្ណ: ប្រធាន ស ស យ ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងសហការី រួមទាំងមានការចូលរួមពី អាជ្ញាធរភូមិ ឃុំ បានចុះជួបសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ផ្តល់ជូនដល់គ្រួសារសពមានជីវភាពក្រីក្រ ០១គ្រួសារ ដែលសពឈ្មោះ ចាប ស្រី ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិរលួសខាងលិច ឃុំរលួស និងទុរគតជនគ្មានទីពឹង ០១នាក់ ឈ្មោះ ឆេង ស្រស់ អាយុ ៤៤ឆ្នាំ នៅភូមិកំពង់ថ្កូវ ឃុំមានជ័យ។គ្រឿងឧបភោគបរិភោគផ្តល់ជូនទាំង ០២គ្រួសារខាងលើ រួមមានអង្ករ ២០គក្រ ទឹកសុទ្ធ៥យួរ ស្ករស ២គក្រ ប៊ីចេង ២គក្រ ទឹកស៊ីអ៉ីវ១យួរ និង ទឹកត្រី ១យួរ ។ដោយឡែក ថវិកាផ្តល់ជូនគ្រួសារសពមានចំនួន ១០០,០០០រៀល ជាថវិកា របស់ ស ស យ ក ស្រុក និង ទុរគតជនទទួលបានថវិកា ១៧០,០០០រៀល ក្នុងនោះ ថវិកា ស ស យ ក ស្រុក ១០០,០០០រៀល លោក ថន ប៊ុនថង មេឃុំមានជ័យ ៣០,០០០រៀល លោក ឈឿន ស៊ីណា ២០,០០០រៀល និង លោក សន សាំ ២០,០០០រៀល៕
