យោងតាមសេចក្តីប្រកាសព័ត៌មានបន្ថែមរបស់ក្រសួងសុខាភិបាល ស្តីពីការបន្តស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង "ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” រដ្ឋបាលខេត្តសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ដែលធ្លាប់មានប្រាស្រ័យនិងពាក់ព័ន្ធប៉ះពាល់ ដោយផ្ទាល់ ឬប្រយោល ជាមួយលោកស្រី ឆែម សុនីតា ហើយមិនទាន់បានយកសំណាក ធ្វើតេស្តកូវីដ១៩ សូមប្រញាប់មកយកសំណាក និងធ្វើតេស្តឈាម នៅមណ្ឌលច័ត្តាឡីស័ក សាលាគរុកោសល្យខេត្តសៀមរាប នៅរៀងរាល់ម៉ោងធ្វើការ។ការចូលរួមក្នុងយកសំណាក និងធ្វើតេស្តដើម្បីរកជំងឺកូវីដ១៩នេះ គឺជាការចូលរួមក្នុងការទប់ស្កាត់ក្នុងការរីករាលដាលក្នុងសហគមន៍បន្តទៀត។ ម្យ៉ាងទៀតរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នសំណូមយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖1.កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា 2.កុំភ្លេច ជែល អាកុល ឬលាងដៃនឹងសាប៊ូ3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តម លោកជំទាវ លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប នឹងចូលរួមសហការជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជាការចូលរួមទប់ស្កាត់នៃជំងឺកូវីដ១៩នេះកុំឱ្យបន្តចូលសហគមន៍ថែមទៀត៕