ថ្ងៃព្រហស្បតិ៍ ៣កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប មានបេីកកិច្ចប្រជុំ ស្ដីពីដំណើរការចុះពិនិត្យ និងវាយតម្លៃលើសំណើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ដ្រស្រុកបន្ទាយស្រី ខេត្តសៀមរាប រវាងគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំដោយ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោក ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈេី និងមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលរងស្រុកបន្ទាយស្រី និង មន្ត្រី នៃទីចាត់ការអន្តរវិស័យ និងអ្នកពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានការសហការរវាងរដ្ឋបាលព្រៃឈេី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តសៀមរាប មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈេីសៀមរាប និងរដ្ឋបាលស្រុកបន្ទាបយស្រី។កិច្ចប្រជុំនេះធ្វេីឡេីងក្នុងគោលបំណង ពិនិត្យលទ្ធភាពក្នុងការកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិ ៕
