រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត​ បានចុះត្រួតពិនិត្យតាមដានវិធានសុវត្ថិភាពទេសចរណ៍ និងណែនាំអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមសណ្ឋាគារ​ ក្នុងក្រុងសៀមរាប

នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យតាមដានវិធានសុវត្ថិភាពទេសចរណ៍ និងណែនាំអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមសណ្ឋាគារ ០៤ កន្លែង ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩​ ដែលសណ្ឋាគារទាំងនេះរួមមាន៖

1. Lotus Blanc Hotel & Resort

2. Sokhalay ANGKOR Resort & Spa

3. ANGKOR Paradise Hotel

4. Memoire D’ ANGKOR Boutique Hotel

រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត សូមអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ដែលអនុញ្ញាតអោយធ្វើអាជីវកម្ម រួមគ្នាក្នុងការទប់ស្កាត់ការីករាលដាលកូវីត-19 តាមរយៈវិធានសុវត្ថិភាពទេសចរណ៍ និងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ដូចជា៖

1. ការរៀបចំបុគ្គលិកចាំវាស់កំដៅជាប្រចាំ

2. ការលាងសម្អាតដៃដោយអាកុលឬជែលអោយបានញឹកញាប់

3. បុគ្គលិកត្រូវពាក់ម៉ាស់ជាប្រចាំក្នុងពេលបំពេញការងារ

4. ការរក្សាឱ្យបានគម្លាតបុគ្គល និងគម្លាតសង្គម

5. មិនត្រូវមានការជួបជ៉ំគ្នាច្រើនលើសពី ២០នាក់ឡើយ៕

អត្ថបទទាក់ទង