កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំក្រុមការងារខេត្តដោយមានថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការសាលាខេត្ត អាជ្ញាធរស្រុក ឃុំបានចូលរួមធ្វើការបណ្តុះបណ្តាលដល់បងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស ដែលកំពុងរស់នៅតាមសហគមន៍ក្នុងឃុំ ចាន់សរ ចំនួន ២៤គ្រួសារ និង ឃុំ ខ្នារពោធិ ចំនួន ២៤គ្រួសារ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលស្ថិតក្នុងស្ថានភាពគ្រួសារ (ក្រ១ និង ក្រ២ ) ត្រូវបានក្រុមការងារខេត្ត ចុះត្រួតពិនិត្យ និង តាមដានលើគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋចំណូលស្រុកវិលមកពីក្រៅប្រទេស ។ដោយនៅលើពិភពលោកបានជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យប៉ពាល់យ៉ាងខ្លាំងក្នុង វិស័យសេដ្ឋកិច្ច និយាយដោយឡែកនៅប្រទេសកម្ពុជា មិនត្រឹមជួបវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺបានជួបនូវគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ បានធ្វើឲ្យខូចខាតភោគផលដំណាំ ផ្ទះសម្បែងប្រជាពលរដ្ឋទៀតផង។ កក្តាទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយបានបង្ខំចិត្តធ្វើចំណាក់ស្រុកដោយប្រថុយប្រថានទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ទោះបីនៅច្រកព្រំដែននៃប្រទេសទាំងពីរបានបិទដោយសារជម្ងឺកូវិដ១៩ ក៏នៅមានបង ប្អូនប្រជាពលករមួយចំនួន បានលបលួចឆ្លងកាត់នៅតាមច្រករបៀង ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចការពារព្រំដែននៃប្រទេសទាំងពីរ បានធ្វើការឃាត់ខ្លួនបញ្ជូនមកវិញផងដែរ ។ ក្រោយពីក្រុមការងារខេត្ត ចុះក្នុងការចុះត្រួតពិនិត្យ បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ ហើយគ្មានការងារធ្វើនោះក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល រួមសហការជាមួយអង្គការដៃគូរ(IOM) ក្នុងការផ្តល់នូវមុខជំនាញ កសិកម្ម និង ដើមទុន ដើមី្បបង្កើតមុខរបបចិញ្ចឹមជីវិតនៅក្រុមគ្រួសារ ដើម្បីប្រកបរបបចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ។លោក ចឹក គឹមជុន បានគូសបញ្ជាក់ថា គោលបំណងរបស់រដ្ឋបាលខេត្តសៀមរាបនឹងផ្តល់លទ្ធភាពឲ្យបងប្អូនបានរស់នៅជួបជុំក្រុមគ្រួសារនៅក្នុងមូលដ្ឋាន និង ឲ្យមានទំនុកចិត្ត ជឿជាក់ និង មានភាពកក់ក្តៅ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង អង្គការដៃគូរ ដើមី្បឲ្យពួកគាត់មានគំនិតថា មិនត្រូវចេញទៅធ្វើការនៅក្រៅប្រទេសដូចពេលមុនៗឡើយ ។ លោកក៏បានឲ្យដឹងផងដែរថា ក្រោយពីបងប្អូនបានទទួលនូវការបណ្តុះបណ្តាលលើមុខជំនាញ បច្ចេកទេស ដែលមន្ទីរជំនាញ និង អង្គការដៃគូរ ចុះមកធ្វើបង្ហាត់បង្រៀននៅតាមបណ្តាក្រុង ស្រុក ព្រមទាំងបានផ្តល់នូវពូជសត្វ, សម្ភារៈ ,ចំណី ,គ្រាប់ពូជ គ្រាប់បន្លែ ជាសំខាន់នោះបងប្អូនដែលចង់ធ្វើសិប្បកម្ម ខ្នាតតូច យើងក៏បានផ្តល់ទុនដល់ពួកគាត់ ក្នុងការពង្រីកនូវមុខរបរទៀតផង។ ក្រៅពីបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសូទ្រនិគម ចំពោះស្រុកឯទៀត អាជ្ញាធរខេត្ត និង អង្គការដៃគូរ ក៏បានផ្តល់នូវគម្រោងលើកកម្ពស់ពលករចំណូលស្រុកវិលមកពីក្រៅប្រទេសផងដែរ ។ ក្នុងឱកាសនោះដែរក្រុមការងារក៏បានចុះទៅពិនិត្យ លើសកម្មភាពក្នុងការធ្វើអាជីវកម្ម និង ការដាំដុះបន្លែ ការចិញ្ចឹម មាន់ជាដើម ៕
ក្រុមការងារខេត្តបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលគម្រោងលើកម្ពស់ជីវភាពប្រជាពលរដ្ឋវិលមកពីក្រៅប្រទេស
- 940
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 940
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 940
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 940
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 940
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 940
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 940
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 940
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 940
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 940
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 940
- ដោយ vannak