រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Metfone ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Metfone ជួបសម្ដែងការគួរសម និងពិភាក្សាការងារ លើកម្មវិធីគ្រប់គ្រងឯកសារ និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិច។

គោលបំណងនៃ ជំនួបពិភាក្សាការងារនេះគឺ ដើម្បីបង្កើត ប្រព័ន្ធគ្រប់គ្រងឯកសារជាទម្រង់អេឡិចត្រូនិចនៅពេលដែលប្រព័ន្ធនេះត្រូវបានប្រើប្រាស់ និងជួយបង្កើតឯកសារអេឡិចត្រូនិចភ្លាមៗ ដែលត្រូវបានដំណើរការទាំងស្រុងនៅក្នុងបរិយាកាសបណ្ដាញដោយមិនចាំបាច់ប្រើឯកសារក្រដាស លើកកម្ពស់ទិសដៅការងារ ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព បង្កើតឃ្លាំងរក្សាទុកឯកសារអេឡិចត្រូនិច គាំទ្រដល់ប្រតិបត្តិការ និងការគ្រប់គ្រងប្រតិបត្តិការ ដំណើរការឯកសារចូល ឯកសារចេញ កំណត់ត្រាការងារនៅក្នុងទីភ្នាក់ងារនានារបស់រដ្ឋ និងជួយពិនិត្យដំណើរការជឿនលឿនបានត្រឹមត្រូវ ចាប់យកដំណើរការឯកសារកត់ត្រាការងារយ៉ាងឆាប់រហ័ស វាយតម្លៃលទ្ធផល និងគុណភាព នៃភារកិច្ច ធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាននៅខាងក្នុង និងខាងក្រៅអង្គភាពប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់មានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង