នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីមន្ទីរជំនាញ និងអង្គការដៃគូជាតិ អន្តរជាតិសរុប ចំនួន១៨នាក់ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប។ផែនការសម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២១នេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើកផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ (២០១៩-២០២៣) និងផ្តោតទៅលើបញ្ហា និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន រួមមាន៖- យុទ្ធសាស្រ្តទី១៖ ពង្រឹងកិច្ចសហប្រតិបតិបត្តិការ ការកសាង និងអនុវត្តច្បាប់គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា- យុទ្ធសាស្ត្រទី២ ៖ ការលើកកម្ពស់ការបង្ការទប់ស្កាត់ រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ- យុទ្ធសាស្រ្តទី៣ ៖ ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ- យុទ្ធសាស្រ្តទី៥ ៖ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។នៅក្នុងកិច្ចពិភាក្សានេះផងដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានជំរុញលើកទឹកចិត្តដល់មន្ទីរអង្គការភាពជំនាញ និងអង្គការដៃគូទាំងអស់ធ្វើការពិនិត្យ និងលើកឡើងនៅធាតុចូលក៏ដូចជាការលើកអំពីសកម្មភាពដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម នៅក្នុងក្រុង ស្រុកគោលដៅនីមួយៗ និងបានអនុញ្ញតឱ្យដាក់បញ្ចូលសកម្មភាពនៅក្នុងផែការសកម្មភាពរបស់លេខាធិការដ្ឋានសម្រាប់ឆ្នាំ២០២១។ ការរៀចំផែនការសកម្មភាព ដើម្បីងាយស្រួលក្នុងការអនុវត្តរួមគ្នា ដោយមានកិច្ចសហការគ្នារវាងស្ថាប័នរដ្ឋ ជាមួយអ្នកពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចនានា ពិសេសការកេងប្រវ័ញ្ចទៅលើស្រ្តី និងកុមារ។កិច្ចប្រជុំទទួលបានការចូលរួមជាមតិយោបល់សំខាន់ៗ និងការចូលរួមសហការពីអង្គការដៃគូជាតិ អន្តរជាតិ សម្រាប់អនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងខេត្តសៀមរាប ដើម្បីរួមគ្នា ទប់ស្កាត់ បង្ក្រាប ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និងរំលោភបំពានទៅលើស្រ្តី និងកុមារតាមគ្រប់រូបភាព។
កិច្ចប្រជុំពិភាក្សាលើផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ឆ្នាំ២០២១
- 704
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 704
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 704
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 704
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 704
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 704
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 704
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 704
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 704
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 704
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 704
- ដោយ vannak