ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យដំណើរការការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យនៅទីតាំងថ្មី ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ។ឯកឧត្តម អភិបាលខេត្តបានថ្លែងថានៅក្នុងបរិបទកូវីដនេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ជាផ្នែកមួយដ៏សំខាន់ជួយឱ្យវិស័យពាណិជ្ជកម្មនិងកសិកម្មក្នុងខេត្តនៅតែមានដំណើរការល្អ និងបានធ្វើការសម្របសម្របសម្រួលដល់វិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបានធ្វើឱ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តទាំងពីរ ដែលប្រការនេះ គឺពិតជាបានជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរឱ្យបានកាន់តែប្រសើរថែមទៀត ។ ឯកឧត្តមបានបន្តថា ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងតែរាតត្បាតនៅទូទាំងពិភពលោកអាជ្ញាធរខេត្តសៀមរាបបានធ្វើការជម្រុញផលិតកម្មដំណាំស្រូវ និងបន្លែនៅតាមទីតាំង និងតំបន់ដែលមានសក្តានុពល និងពង្រីកការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថែមទាំងមានការជំរុញនូវផលិតកម្មសត្វ ដែលបានផលក្នុងរយៈពេលខ្លី ដោយផ្តល់នូវពូជ ចំណី និងវ៉ាក់សាំង ព្រមទាំងបច្ចេកទេសនៃការចិញ្ចឹម ជាពិសេសបានជំរុញនូវផ្នែកវារីវប្បកម្ម ដែលឆាប់ទទួលបានផល ដោយធ្វើការគាំទ្រផ្តល់ពូជត្រី និងចំណីព្រមទាំង បច្ចេកទេសនៃការចិញ្ចឹមផងដែរ។ ទន្ទឹមនឹងនេះខេត្តសៀមរាបក៏កំពុងតែមមាញឹកក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ និងកែលម្អមាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបនេះ ហើយនៅពេលហេដ្ឋារចនាសម្ព័ន្ធទាំងនេះស្ថាបនារួចរាល់ និងជួយលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបខេត្តសៀមរាប ពិសេសបានរួមចំណែកយ៉ាងខ្លាំងដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាបទាំងមូល៕
អគារសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
- 731
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជួសជុល និងឈូសឆាយសម្រួលផ្លូវមុខតុលាការឆ្ពោះទៅសង្កាត់ជ្រាវ
- 731
- ដោយ vannak
-
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ
- 731
- ដោយ vannak
-
ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ
- 731
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- 731
- ដោយ vannak
-
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
- 731
- ដោយ vannak
-
ទិដ្ឋភាពក្រុងសៀមរាបនាពេលរាត្រី នៃការរៀបចំសោភ័ណភាពសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាប
- 731
- ដោយ vannak
-
ពិធីសែនក្រុងពាលី និងបួងសួងសុំសេចក្តីសុខសប្បាយដេីម្បីរៀបចំព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំព្រះពះខែ អកអំបុកខេត្ត
- 731
- ដោយ vannak
-
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមជាមួយនិងមន្ទីរអង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍កំសាន្តជាច្រេីន ដូចជា កម្មវិធីប្រណាំងទូក “ង” ការបង្ហាញពីផ្ទាំងទស្សនីយភាពសិល្បៈជាច្រេីនទម្រង់ កម្មវិធីជិះទូកកំសាន្ត កម្មវិធីត្រជាក់ស្រស់ស្រាយ ស្តង់ពិព័រណ៍ម្ហូបអាហារ ការប្រគុំតន្ត្រីស្គរដៃ តន្ត្រីសម័យ និងកម្មវិធីកំសាន្តសប្បាយជាច្រើនទៀត
- 731
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 731
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្ត Nanjng នៃសាធារណរដ្ឋប្រជាមានិតចិន
- 731
- ដោយ vannak