រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់ការត្រួតពិនិត្យ គម្រោងបញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងវិស័យទេសចរណ៍តាមរយៈសកម្មភាពសាកល្បង

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងរដ្ឋបាលសាលាខេត្តសៀមរាប ក្រុមការដឹកនាំរបស់លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ឆយ គីមសួរ ទីប្រឹក្សាក្រសួងកិច្ចការនារី លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានគម្រោងថ្នាក់ខេត្ត ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំង០៨ ក្នុងខេត្តសៀមរាប បានធ្វើការប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់ការត្រួតពិនិត្យ គម្រោងបញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងវិស័យទេសចរណ៍ តាមរយៈសកម្មភាពសាកល្បងនៅខេត្តសៀមរាប (PGM-WEE) សម្រាប់ចុះវាយតម្លៃគម្រោងសាកល្បង ក្នុងអំឡុងពេលដំណើរការគម្រោង បន្ទាប់ពីការផ្តល់ជំនាញផ្នែកបច្ចេកទេសលើការងារប្រកបអាជីវកម្មនៅក្នុងសហគមន៍ទេសចរណ៍ខ្នារពោធិ៍ និងសហគមន៍ធម្មជាតិកំពង់ភ្លុង។

សេចក្តីព្រាងគោលការណ៍ណែនាំខាងលើនេះ រៀបចំឡើងដើម្បីងាយស្រួលដល់ក្រុមការងារ ធ្វើការតាមដាន ត្រួតពិនិត្យគម្រោង សិក្សាស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមក្នុងកំឡុងពេលអនុវត្តគម្រោង និងធ្វើការកែសម្រួល និងផ្លាស់ប្តូរវិធីសាស្រ្ត ដើម្បីសម្រេចគោលដៅតាមផែនការ អំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច និងភាពរីកចំរើនលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគោលដៅ ដែលទទួលផលពីគម្រោង នៅក្នុងស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង៕

អត្ថបទទាក់ទង