
មានប្រសាសន៍នោះដែរ ឯកឧត្តមអគ្គានុរក្ស បានមានមតិថា កន្លងមកនេះអង្គភាពពន្ធនាគាខេត្តសៀមរាបធ្វើការងារបានយ៉ាងល្អទាំងការងារគ្រប់គ្រងជនជាប់ឃុំ និងការសហការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តសៀមរាបនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីឯកឧត្តមបានជំរុញឱ្យអង្គភាពពន្ធនាគាខេត្តសៀមរាប ពង្រឹងការគ្រប់គ្រងបន្ថែមទៀតលើកការលួចប្រើទូរស័ព្ទ របស់ជនជាប់ឃុំ ករណីផ្សេងៗទៀត ព្រោះថាបើសិនជាជនជាប់ឃុំ អាចលួចប្រើទូរស័ព្ទបាន ពួកគេអាចបញ្ជាដល់បក្សពួកគេឱ្យធ្វើសកម្មភាពបទល្មើសទៀតបាន ជាពិសេសកម្មភាពគ្រឿងញៀន។ ដូចនេះយើងចាំបាច់ត្រូវធ្វើការរឹតបន្តឹង និងគ្រប់គ្រងលើបញ្ហានេះឱ្យបានល្អ ដោយសារតែនៅពន្ធនាគារខេត្តសៀមរាបនេះ មានអ្នកជាប់ឃុំច្រើនដែលត្រូវមន្រ្តីទាំងអស់បង្កើនការគ្រប់គ្រងឱ្យបានល្អ។ ជាមួយគ្នានេះ ឯកឧត្តម ក៍បានណែនាំឱ្យប្រធានអង្គភាពពន្ធនាគារ ធ្វើកិច្ចសហការជាមួយស្នងការនគរបាលខេត្តសៀមរាប ជាពិសេសរដ្ឋបាលខេត្តសៀមរាប ឱ្យបានល្អបន្ថែមទៀត ដើម្បីធ្វើការការពារសន្តិសុខ នៅផ្នែកខាងក្រៅជុំវិញនៃអគារពន្ធនាគារ ព្រោះវាជាយុទ្ធសាស្រ្តមួយដែលកំពុងធ្វើការងារគ្រប់គ្រងជនជាប់ឃុំកាន់តែមានប្រសិទ្ធភាព និងអាចទប់ស្កាត់បាននៃការចង់រត់ពីពន្ធនាគាររបស់ជនជាប់ឃុំ។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអង្គភាពពន្ធនាគាបានសហការជាមួយអាជ្ញាធរខេត្តយ៉ាងល្អ ហើយដើម្បីជួយដល់អង្គភាពពន្ធនាគារអាចគ្រប់គ្រងជនជាប់ឃុំបានកាន់តែមានប្រសិទ្ធភាព អាជ្ញាធរខេត្តបានជួយរៀបចំកន្លែង សម្រាប់ជនជាប់ឃុំដែលមានជំងឺហើយទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺមានកន្លែងនៅដាច់ដោយឡែកពីអ្នកជំងឺទូទៅ ដែលកត្តានេះ បានបង្កភាពងាយស្រួលដល់មន្រ្តីពន្ធនាគារក្នុងការគ្រប់គ្រងជនជាប់ឃុំហេីយរដ្ឋបាលខេត្តក៏និងស្នើសុំទៅក្រសួងបរិស្ថាន ដើម្បីសុំម៉ាស៊ីនដុតកំន្ទេចសំរាមដាក់នៅក្នុងពន្ធនាគារនេះ ដើម្បីឱ្យទីនោះមានផាសសុខភាព និងបរិស្ថានល្អ ហេីយលោកក៏បានលើទឹកចិត្តឱ្យមន្រ្តីពន្ធនាគារទាំងអស់ត្រូវអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងគោរពតាមគោលការណ៍វិន័យ ដើម្បីធ្វើឱ្យអង្គភាពស្អាតស្អំ និងមានភាពជឿជាក់ពីប្រជាពលរដ្ឋ៕
+23
មតិ 2
ចែករំលែក 39
ចូលចិត្ត
មតិ
ចែករំលែក