
រដ្ឋបាលខេត្ត សម្រេចចាត់វិធានការបិទទីតាំងមួយចំនួនរួមមាន៖ ផ្សារភូមិភាគបួន ស្ថិតភូមិខ្វៀន សង្កាត់គោកចក មន្ទីរសម្រាកព្យាបាល ឆាយ លាង ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទីតាំងមួយចំនួនដែលនឹងជូនដំណឹងនាពេលបន្ទាប់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនអ្នករួមដំណើរទាំង១៩នាក់ ក្នុងរថយន្តក្រុង សូមរួសរាន់ទំនាក់ទំនងមកយកសំណាកតាមរយៈលេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ និងសមាជិកក្នុងគ្រួសារនៃអ្នករួមដំណើរទាំង១៩នាក់នេះ ត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនៗ។ ទន្ទឹមគ្នានេះអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬក្រុមគ្រួសារអ្នករួមដំណើរខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទខាងលើ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។